ស្ត្រីកម្មការិនីរោងចក្រម្នាក់បាត់ខ្លួន៨ថ្ងៃក្រុមគ្រួសារអន្ទះសារប្ដឹងសមត្ថកិច្ចស្វែងរក

0

ស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងប្ដីបានមកដាក់ពាក្យបណ្ដឹងមកប៉ុស្ត៏រដ្ឋបាលស្វាយរំពារស្រុកស្វាយទាបខណះបាត់ដំណឹងប្រពន្ធមិនដឹងទៅណាដើររកសព្វ ទីកន្លែងក្នុងខេត្តស្វាយរៀងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩មកម្ល៉េះ។
ពាក់ពន្ធ័និងករណីនេះនៅព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថាស្ត្រីដែលបាត់ខ្លួននោះមានឈ្មោះឃួន ប៊ុនធឿនអាយុ២៩ឆ្នាំមុខរបរកម្មការិនីរោងចក្រ នៅក្រុងបាវិតមានទីលំនៅនៅភូមិអង្គ្រងឃុំស្វាយរំពារស្រុកស្វាយទាបមានប្តីនិងកូន២នាក់ក្នុងបន្ទុកគ្រួសារផងដែរ។បើតាមបុរសជាប្តីបានធ្វើការអំពាវនាវដល់បងប្អូនក្នុងបណ្ដាញសង្គមហ្វេសបុកនិងអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរកប្រពន្ធដែលបានបាត់ខ្លួនបើបានជួបនិងស្គាល់សូមរាយការណ៏មកសមត្ថកិច្ចនិងក្រុមគ្រួសារដើម្បីបានជួបជុំប្រពន្ធកូនវិញព្រោះកូនៗយំរកម្តាយខ្លាំងណាស់៕