0

កំពង់ចាម​:​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៩នេះ​ បាន​អញ្ជើញ​​ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​កម្ពុជា​ ចែកជូនប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ បន្ទាប់​ពី​មានភ្លៀង​ធ្លាក់​មួយមេធំ​ លាយលំជាមួយនឹងខ្យល់កន្ត្រាក់​ បណ្តាលឲ្យ​ផ្ទះសំបែង​ ចំនួន​២ខ្នង​ ត្រូវ​ដួលរលំ​ និង​របេីកដំបូល​ ដែល​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​វេលាម៉ោង​៥និង​១៥នាទី​ ល្ងាច​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ទី១​ និង​ភូមិ​ឡ​ឥដ្ឋ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម។

ឆ្លៀត​ក្នុង​ឱកាស​នាំយក​អំណោយ​មនុស្សធម៌​សាខា​​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​ ឯកឧត្ដម​អភិបាល​ខេត្ត​ ក៏​បានធ្វេីការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ សូម​ឲ្យ​មានការប្រុងប្រយ័ត្នខ្ពស់​ ចំពោះគ្រោះធម្មជាតិទាំងឡាយ​ ​ដោយសារតែបម្រែបម្រួលអាកាសធាតុ ហេីយសូម​ឲប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់​ អំពីបញ្ហាសុខភាព និងហានិភ័យនានា​ដែលអាចកើតឡើងជាយថាហេតុផងដែរ​។
សូម​បញ្ជាក់​ផង​ដែរថា​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​បកបោកយ៉ាង​ខ្លាំង​ បណ្តាលឲ្យ​ប៉ះពាល់​ដល់​៖​ ១-​ រលំ​ផ្ទះ​ទំហំ៤​x៥ម៉ែត្រ​ ម្ចាស់ឈ្មោះ ភួុង សុខគង់ បែកក្បាលដេរ ៤ថ្នេរ នៅភូមិចុងថ្នល់ទី១​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ដែល​ត្រូវ​ទទួល​អំណោយ​​ ជា​ថវិកា​១លាន​ ១០​សែន​រៀល​ ស័ង្កសី​ចំនួន​១០សន្លឹក​ និង​គ្រឿង​ឧបភោគ​ បរិភោគ​មួយចំនួន​ផង​ដែរ។
២-​ រលំ​ផ្ទះ​ទំហំ៤x៤​ម៉ែត្រ​ ម្ចាស់ឈ្មោះ ជា គន្ធា នៅភូមិឡឥដ្ឋ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ដែល​ត្រូវ​ទទួល​អំណោយ​ ជា​ថវិកា​១លាន​ ១០សែន​រៀល​ ស័ង្កសី​ចំនួន​១០សន្លឹក​ និង​គ្រឿង​ឧបភោគ​ បរិភោគ​មួយចំនួន​ផង​ដែរ។
៣-ខ្យល់គួុចបើង​ដំបូល​ផ្ទះ​នៅដីឡូតិ៍បឹងកុក។
៤-បាក់រលំរោង​ តែមិនគ្រោះថ្នាក់ដល់មនុស្សទេ។
៥-មានបាក់ដើមឈើលើផ្លូវ តែលោក ហាន លីណា អភិបាលរងក្រុង បានដឹកនាំក្រុមការងារក្រុង​ ចុះទៅកាត់សម្រួុលចរាចរណ៍​ភ្លាមៗ​ផង​ដែរ​ ៕