ការ៉ាស់សាំងប៉ាវចិន្តា២ នៅភូមិរាជានុកូលត្រូវបានអគ្គីភ័យលេបត្របាក់ទងស្រុង

0

ស្ទឹងត្រែង៖អណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅ ផ្សែងខ្មួលខ្មាញ់ បានលេបត្របាក់ លំនៅដ្ឋាន និងការ៉ាស់សាំងដែលមានផ្ទុកទាំងហ្គាស់ផងនោះ បណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងនោះ ដែលគេដឹងថាជាដេប៉ូស្តុកជ័រទឹកផងដែរ ។
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ល្នុងថ្ងៃទី០៣ ខែឧសភា នៅភូមិរាជានុកូល សង្កាត់.ក្រុង.ខេត្តស្ទឹងត្រែង ។
បើតាមការឲ្យដឹងពីអ្នកនៅក្បែរនោះ បាននិយាយថា៖ដំបូងឃើញមានរថយន្តស៊ីទែនមួយគ្រឿង ប្រហែលជាស៊ីទែនហ្គាស់ បានចូលទៅផ្ទេរស្តុកទុកដើម្បីចែកចាយបន្ត តែមិនដឹងយ៉ាងម៉េច ស្រាប់តែលឺសូរសម្លេងផ្ទុះឡើង គេសង្ស័យថាអាចខុសបច្ចេកទេស ទើបបណ្តាលឲ្យឆ្លងជាអណ្តាតភ្លើង និងផ្ទុះឆេះការ៉ាស់សាំងនោះតែម្តងទៅ ។
បន្ទាប់ពីអណ្តាតភ្លើងឆាបឆេះអស់រយៈពេលជាង១ម៉ោងមក ជំនាញពន្លត់អគ្គីភ័ យក៏បានគ្រប់គ្រងស្ថានការណ៍នោះបាន ដោយមិនឲ្យរាលដាលបន្តទៀតនោះទេ !សូមបញ្ជាក់ថា៖ក្នុងហេតុការណ៍នេះ គេនៅមិនទាន់សន្និដ្ឋានថា អាចខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិ អស់ទំហ៊ំប៉ុន្មាននៅ
ឡើយនោះទេ ( ព័ត៌មានបឋម) ៕ម៉ាវិន