តាកែវ៖ជើងខ្លាំងហ៊ានបាញ់តដៃជាមួយនិងសមត្ថកិច្ចក្នុងពេលកំលាំងជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកបាទីត្រូវបានបញ្ជូនទៅតុលការហើយនៅរសៀលថ្ងៃ05 ឧសភា ឆ្នាំ២០១៩នេះ ។
លោកឧត្តមសេនីយ៏ទោ សុខ សំណាង បានអោយដឹងថា ក្នុងការចុះបង្ក្រាបនេះដែកំម្លាំងនគរបាលក្រសួងមហា ផ្ទៃ សហការជាមួយ កំម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ រូបលោក បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយទ្រុងទ្រាយធំ ឋិតនៅគោលដៅភូមិក្រាំងក្រចាង ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៩ ។
ដោយក្នុងពេលចុះបង្ក្រាបនៅផ្ទះរបស់ជនសង្ស័យកំពុងស្នាក់នៅនោះ ស្រាប់តែជនល្មើសមានអាវុធ បាញ់មកលើសមត្ថកិច្ចរបស់យើង តែមិនបណ្តាលអោយមានរបួសស្នាមអ្វីលើសមត្ថកិច្ច ភ្លាមនោះកំលាំងរបស់យើងក៏បានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ផងដែរដើម្បីគម្រាមជនសង្ស័យវិញរួចក៏ធ្វើការដកថយសិន រួចលោមព័ទ្ធទីតាំងរងចាំកងកំលាំងអន្តរាមគន៏ពិសេសរបស់ក្រសួងមហាផ្ទៃចុះ យើងបានរៀបចំផែនការថ្មីក្នុងការចូលបង្ក្រាប ដោយប្រើពេលអស់មួយកំណាត់ថ្ងៃទើបអាចឃាត់ខ្លួនជនសង្ស័យបាន ម្នាក់។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ យឹម វណ្ណឌី ភេទ ប្រុស អាយុ 22ឆ្នាំ ស្រុកកំណើត ភូមិ ដូង ឃុំដូង ស្រុកបាទី ខេត្ត តាកែវ នឹងដកហូតវត្ថុតាងមាន កាំភ្លេីងខ្លី១ដេីម ដាវសាម៉ូរៃ២ដេីម ទូរស័ព្ទ ៤គ្រឿង ស្នាប់ដៃ១ នឹងដកហូតបានថ្នាំញៀនមួយចំនួន។ តាកែវ






































