(ស្វាយរៀង)លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩បានអញ្ជើញចូលរួមក្នុ ងពិធី មិទ្ទីញ រំឮកខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោ ម ប្រធានបទ “ ខ្ញុំស្រ ឡាញ់កាកបាទក្រហមកម្ពុជា” ដែល បានរៀប ចំ ឡើង ដោយ សាខា កាក បាទ ក្រហម កម្ពុជា ខេត្តស្វាយរៀងដោយមានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនបានថវិការចំនួនជាង៥៧មុឺនដុល្លា។
លោកស្រីម៉ែន សំអនថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីផងដែរ។លោកស្រីម៉ែន សំអនបានបញ្ជាក់ថាអង្គមិទ្ទីញយើងនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់សាខាកា កបាទ ក្រហម កម្ពុជា ខេត្ត ស្វា យ រៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និង ប្រ ជា ជ ន ទូទាំងខេត្ត ដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយ ដល់ជនរង គ្រោះ និ ង ជនងាយរងគ្រោះ តាមរយៈការជួយសម្រាលជនរងគ្រោះដោយគ្រោះមហន្ត រាយ នានា និ ង កា រ ថែទាំសុខភាព តាមសហគមន៍ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត។
លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល លោកស្រីសូមអំពាវនាវ ដល់ សប្បុរ ស ជនទាំងអស់សូមបន្តកិច្ចខិតខំ ចូល រួម ចំណែកជួយ និង សហ ការ គ្នាឱ្យបាន យ៉ាង សកម្ម និងរស់រវើកឱ្យប្រែក្លាយជាកម្លាំងចលកររបស់កាក បាទ ក្រហមកម្ពុជា សម្រាប់ដោះស្រាយ រាល់បញ្ហា ប្រឈម ទាំងឡាយ របស់ប្រជាជន ក្នុងអត្ថន័យ បាវចនា សង្គ្រោះ ជីវិត ផ្លាស់ប្តូរផ្នត់ គំនិត (ធ្វើឱ្យ បានកា ន់ តែ ច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅ និង ទៅ ឲ្យបាន កាន់តែឆ្ងាយ ជាងមុន) ដោយឈ រ លើ គោលការណ៍គ្រឹះ ទាំង៧ របស់ ចលនា ក្នុងគ្រប់កាលៈទេសៈ តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះ មាន កាកបាទក្រហមកម្ពុជា” “រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” “វប្បធម៌ ចែករំ លែ កចាប់ ផ្តើមពីខ្ញុំ “រួមគ្នាអនុវត្ត” “ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះ អគ្គីភ័យ” “ការលើកកម្ពស់សុខភាពស្ត្រី ទារក និងកុមារ គឺជាគន្លឹះ ដ៏សំខាន់ ក្នុង ការអភិវឌ្ឍប្រកបដោយចីរភាព” ។
លោកស្រីក៏បានផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេស ថ្នាក់ ដឹ ក នាំ សាខា អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំតាមដានសភាពការណ៍ ដែលបាន កើតឡើង ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាព ល រ ដ្ឋ រ ស់ នៅ តាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឱ្យ បាន ទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “កាកបា ទ ក្រហម ក ម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ៕





































