ព្រះវិហារ=មហាជនបានរឹះគន់ មេឈ្មួញឈ្មោះ ស៊ុំ ឈុំប៊ុន ថាយកវត្តអារ៉ាមធ្វើជាទីតាំងស្តុកឈើប្រណិតរបស់ខ្លួនដើម្បីបិតបាំងពីការបង្ក្រាបរបស់សមត្ថកិច្ច!រំលឹក កាលពីឆ្នាំ២០១៥ត្រូវបានបង្ក្រាបរួចម្តងមកហើយតែមិនបានសម្រេចដោយមេឈ្មួញរូបនេះយកវត្តមកធ្វើអាជីវកម្ម រហូតមកដល់ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចអាវុធហត្ថ និងមន្រ្ដីបរិស្ថាន បានចុះបង្រ្កាប់ម្ដងទៀតនៅ វត្តព្រះខណ្ឌ័ស្ថិតនៅភូមិតាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
បើតាមប្រភពព័ត៏មានពីសមត្ថកិច្ចបានអោយដឹងថា មេឈ្មួញឈើឈ្មោះ ស៊ុំ ឈុំប៊ុន បញ្ចុះបញ្ចូលលោកយកទីតាំងព្រះវិហារស្តុកឈើប្រណិតជាង១០០មែត្រគុប ដើម្បីរកឱកាសដឹកជញ្ជូនយកទៅរាជធានីភ្នំពេញ ខណៈពេលនេះលោក មាស ញឹម នាយកដែនជម្រកសត្វព្រៃបឹងពែរ សហការជាមួយកម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះទៅបង្ក្រាប។ តាមចម្លើយរបស់មេឈ្មួញ ស៊ុំ ឈុំប៊ុន ប្រាប់សមត្ថកិច្ចថា ទិញឈើទុកកសាងព្រះវិហារ តែកាលពីឆ្នាំ២០១៥លោក ស៊ុំ ឈុំប៊ុន ឆ្លើយបែបនេះដែរ តាមពិតវត្តព្រះខណ្ឌ័ អត់មានឈើ១កន្ទុកទុកសំរាប់កសាងព្រះវិហារសោះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មី បានអោយដឹងថា ខ្លាចាស់រូបនេះមានល្បិចខ្ពស់ណាស់ រកស៊ីយកវត្តអារ៉ាមធ្វើជាខែលដើម្បីបិតបាំងនូវទង្វើអាក្រក់របស់ខ្លួន ករណីខាងលើនេះប្រជាពលរដ្ឋបានលើកឡើងថា ព្រះសង្ឃមិនគួរយកវត្តមកធ្វើជាទីតាំងរកសុីបែបនេះទេ ព្រោះវានាំអោយប៉ៈពាល់ដល់ព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ៕ប៊ុនរិទ្ធី