ប្រទះឃើញសពស្លាប់ហើមស្អុយជាមួយនឹងម៉ូតូ!

0

ព្រះវិហារ : អាចជាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបុរស ម្នាក់ស្លាប់ គ្មានអ្នកណាដឹងរហូតដល់សាកសពហើម ស្អុយទើបប្រជាពលរដ្ឋ ប្រទះឃើញ ហេតុការណ៍ ប្រទះឃើញ សាកសព កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ស្ថិតក្នុងភូមិដំណាក់ស្មាច់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចថា សាកសពបុរសខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ សពនេះបានស្លាប់ប្រហែល២ទៅ៣ថ្ងៃមកហើយ មានអាយុប្រហែល២៨ឆ្នាំ ពាក់អាវដៃវែង ពណ៌ផ្កាឈូក និងស្លៀកខោវែងពណ៌ប្រផេះ ម៉ូតូម៉ាកហុងដាឌ្រីម ស្លាកលេខព្រះវិហារ 1C.99.33។បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុក្ខនៅវត្ត គូលែន ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាម ប្រពៃណី ៕សួនលីណា