តាកែវ៖ ជនជាតិ ២នាក់ប្រុសស្រីត្រូវបានកំលាំងនគរបាលស្រុកត្រាំកក់សហការជាមួយកំលាំងពិសេសរបស់ស្នងការនគរបាលខេត្តតាកែវ ស្ទាក់ចាប់បានបន្ទាប់ពីជនជាតិទាំងពីរនាក់នោះ បានធ្វើសកម្មភាពយកកាំបិតភ្ជុងប្លន់រថយន្តឈ្នួលដែលជួលជិះតាំងពីពោធ៏ចិនតុងមកតាមផ្លូវជាតិលេខ ៣ ឆ្ពោះមកខេត្តតាកែវ ។ សូមបញ្ជាក់ថាហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនជាតិបាននៅយប់ថ្ងៃដដែលវេលាម៉ោង ៨ និង១០នាទី នៅចំនុចមុខផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមការដឹងពីមន្ត្រីប៉ូលិសបានប្រាប់ថា ជនជាតិចិនទាំងពីរនាក់នោះបានជួលរថយន្ត lexus rx300 ពាក់ស្លាកលេខភ្នំពេញ 2P-8959 ពណ៌ទឹកប្រាក់ ពីពោធិចិនតុង ជិះរហូតមកដល់វត្តស្លែងបានធ្វើសកម្មភាពយកកំបិតភ្ជុងជនរងគ្រោះ គម្រាមប្លន់រថយន្តខណៈដែលជនរងគ្រោះកំពុងតែបើកបររថយន្ត លុះជិះរហូតមកដល់ទឹកដី ស្រុកបាទី នៅចំនុចផ្សារគុម្ពឬស្សីឃុំតាំងដូង អ្នកបើកបរជាម្ចាស់រថយន្តក៏បានប្រើល្បិច ធ្វើជាចង់បត់ជើងធំ រួចក៏បានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ តែត្រូវបានជនជាតិចិននោះចាក់អោយរងរបួសបន្ទាប់មកជនសង្ស័យបានបើករថយន្តពីរនាក់ជនជាតិចិនស្រីម្នាក់ទៀតបន្តមកខាងមុខរហូតនៅលើផ្លូវជាតិលេខ ៣ ឆ្ពោះមកដល់ចំណុចស្រុកត្រាំកក់ ស្ពានស្លាគូរ ជនជាតិចិននោះបានបើកបុកប៉ារ៉ាសស្ទាក់ចាប់របស់ប៉ូលីស លុះបើកបរបន្តមកដល់ខាងមុខផ្សារអង្គតាសោម ក៏ត្រូវបានកម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងប៉ូលីសត្រាំកក់ស្ទាក់ចាប់ជាប់ និងឃាត់ខ្លួនបានតែម្តង ។តាកែវ