ជំនួបពង្រឹងកិច្ចសហប្រតិបត្តិការជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីខេត្តកំពង់ធំ

0

កំពង់ធំ៖ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើកិច្ចស្វាគមន៍គណប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាមក្នុងកិច្ចជំនួបពង្រឹងកិច្ចសហប្រតិបត្តិការជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលមានពលីជីវិតនៅលើទឹកដីខេត្តកំពង់ធំ ក្នុងសម័យសង្រ្គាម។

កិច្ចពីភាគក្សានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោក ឧត្តមសេនីយ៍ត្រី ជិន ហ៊ិវតាយ អនុប្រធានស្នងការនយោបាយ គណៈបញ្ជាការដ្ឋាន យោធភូមិភាគទី៧ កងទ័ពស្ម័គ្រចិត្តវៀតណាម រួមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៩ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ បញ្ជាក់ពីគោលបំណង នៃកិច្ចប្រជុំបានផ្តោត លើការ ឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវជីករុកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានមកបំពេញភារកិច្ចអន្តរជាតិ នៅលើទឹកដីប្រទេសកម្ពុជា នៃខេត្តកំពង់ធំ ក្នុងសម័យទសវត្សរ៍១៩៧០ និងបានពលីជីវិតក្នុងសម័យសង្រ្គាម ដោយបានអនុវត្តនូវកិច្ចព្រមព្រៀងរបស់ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា វៀតណាម បានស្រាវជ្រាវជីករកអដិ្ឋធាតុក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចំនួន១៨ដំណាក់កាល ចាប់តាំងពីឆ្នំា ២០០៣ មកដល់ឆមាសទី១ ឆ្នាំ ២០១៩ សហការជាមួយក្រុមបច្ចេកទេសK70 យោភូមិភាគទី៧ ជីកបាន២៦២អដិ្ឋធាតុ ក្រុមបច្ចេកទេសK72 ខេត្តប៊ិញភឿក ជីកបាន ៨៤៥អដិ្ឋធាតុ ដោយឡែកក្នុងរដូវប្រាំងនេះ បាន៣៣អដិ្ឋធាតុ សរុបទាំង១៨ដំណាក់កាលបាន ១,១០៧អដិ្ឋធាតុ សរុបទូទាំងប្រទេសបានចំនួន ៩,៥៦៤អដិ្ឋធាតុ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បច្ចុប្បន្នការជីករកអដិ្ឋធាតុ ត្រូវប្រឈមនូវបញ្ហា​មួយចំនួន ក្នុងនោះមានបញ្ហាអាកាសធាតុប្រែប្រួលកំដៅ សាក្សីដែលបានដឹងទីតាំងកប់សាកសព មានវ័យ​ចំណាស់ បាត់បង់ការចងចាំ និងមួយចំនួនបានស្លាប់ ខ្លះទៀតចំណាក់ស្រុក និងទីតាំងមានការប្រែប្រួសអភិវឌ្ឍន៍ ក្នុងនោះក៏បានបន្តកិច្ចសហការល្អ ដើម្បីបន្តជីករកអដិ្ឋធាតុ ក្រោមកិច្ចសហប្រតិបត្តិការនេះ ខេត្តប៊ិញភឿក និងយោធភូមិភាគទី៧ បានឧបត្ថម្ភនូវថវិការសាងសង់សំណង់អាគារសរុប១៧ខ្នង ផ្លូវបេតុង ម៉ាស៊ីនផលិតទឹកស្អាតសម្រាប់ពិសារ ១គ្រឿង ឧបករណ៍តន្រ្តីសម័យ១ឈុត និងថវិការមួយចំនួនទៀត ។ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានសម្តែងនូវការអគុណ និងទឹកចិត្តនៃចំណងសាមគ្គីភាព មិត្តភាព កម្ពុជា វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការ  ជីករុករកអដិ្ឋធាតុ កងទ័ពស្ម័ក្រចិត្តវៀតណាម ដែលបានពលីជីវិត នៅលើទឹកដីកម្ពុជា ក្នុងសម័យសង្រ្គាម និងសូមគោរពដឹងគុណដល់កងទ័ពប្រជាជនវៀតណាម ដែលបានលះបង់ឳពុក ម្តាយ បងប្អូន កូនចៅ និងប្រពន្ឋជាទីស្រឡាញ់ មកចូលរួមរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពី សេចក្តីស្លាប់ នៃបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត ខណៈពេលដែលប្រទេសកម្ពុជា កំពុងតែធ្លាក់នៅក្នុង ភ្លើងសង្រ្គាម ប្រជាពលរដ្ឋរងទុក្ខវេទនា រស់នៅប្រៀបបានក្នុងគុគឥតជញ្ជាំង តែបានគុណបំណាច់របស់ កងទ័ពស្ម័គ្រចិត្តប្រជាជនវៀតណាម ជួយវាយរំដោះឲ្យរួចផុតពីសេចក្តីស្លាប់ និងមានជីវិតរស់រានរហូត មកដល់ពេលនេះ ។