ខេត្តត្បូងឃ្មុំ៖ រថយន្តធុនយក្សម៉ាកវេអងមួយគ្រឿងដឹកឈើចេញពីខេត្តមណ្ឌលគីរីឆ្លងកាត់ខេត្តក្រចេះជាប់អន្ទាក់សមត្តកិច្ចនគរបាលសេដ្ធកិច្ចខេត្តត្បូងឃ្មុំតាមការអោយដឹងពីមន្រ្តីនគរបាលដែលចុះប្រតិបត្ត័ការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តត្បូងឃ្មុំបានអោយដឹងថាដោយទទួលបានពត៏មានពីភ្នាក់ងារនៅខេត្តមណ្ឌលគីរីថាមានរថយន្តធុនយក្សម៉ាកវេអងដែលផ្ទុកឈើលើងពីកំណត់ច្បាប់ប៉េសេចេញមកឆ្លងកាត់ខេត្តក្រចេះនិងត្បូងឃ្មុំបំណងចេញទៅវៀតណាមតាមច្រកខេត្តព្រៃវែងកំលាំងយើងបានឃ្លាំមើលរហូតដល់ម៉ោង8;30នាទីព្រឹកថ្ងៃទី07ខែឧសភាឆ្នាំ2019ក៍បានឃើញរថយន្តដូចភិនភាគដែលរាយការក៍បានស្ទាក់ឃាត់ដើម្បីពិនិត្តច្បាប់ស្ដីពីការដឹកជញ្ជូនផលអនុផលព្រៃឈើដល់ពេលពុនិត្យឃើញថារថយន្តធុនយក្សនោេះមានច្បាប់ដឹកជញ្ជូនPCត្រឹមតែ16ម៉ែតគូបតែប៉ុណ្ណោះប៉ុន្តែទំហំចំនួននៃការផ្ទុកអាចរហូតដល់50ម៉ែតគូបដោយមិនអាចទទួលយកបានកំលាំងក៍បានសហការជាមួយរដ្ធបាលព្រៃឈើដើម្បីនាំយកទៅរក្សាទុកនៅផ្នែករដ្ធបាលព្រៃឈើពញាក្រែកដើម្បីធ្វើការវាស់វែងតាមនិតិវិធី។ តាមប្រភពពត៏មានដែលអាចយកជាការបានថារថយន្តបែបនេះជាច្រើនគ្រឿងបានដឹកឈើលើសពីការបង់ពន្ធទ្វេរដងធ្វើចរាចររៀងរាល់ថ្ងៃពីខេត្តមណ្ឌលគីរីស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះត្បូងឃ្មុំហើយចេញទៅលក់នីប្រទេសវៀតណាមតាមច្រកពញាចក្រីខេត្តព្រៃវែងស្ទើរតែរៀងរាល់យប់ដោយពុំមានការត្រូតពិនិត្យដោយគេសង្ស័យថាមានការពាក់ពន្ធ័និងអំពើពុករលួយរបស់សមត្តកិច្ចជំនាញរដ្ធបាលព្រៃឈើគ្រប់ខេត្តតាមដងផ្លូវ