កំពង់ធំ៖ រំសេវជាតិផ្ទុះ ដែលសមត្ថកិច្ចបានចុះត្រពិនិត្យ និងរឹបអូសយកមកទុកនៅស្នងការនគរបាលខេត្តកំពង់ធំ គឺជារំសេវដែលក្រុមហ៊ុនមួយ នាំចូលមកដោយស្របច្បាប់ ដើម្បីប្រកបអជីវកម្ម បំផ្ទុះរ៉ែមាសនៅតំបន់ភ្នំជី ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបាន រក្សាទុកក្នុងទូកុងធើនឺ សម្រាប់ការពារសំណើម ជៀសវាងមានផលខូចខាតក្នុងការបំផ្ទុះយករ៉ែមាស។
តាមការបញ្ជាក់ពីអាជ្ញាធរស្រុកសណ្តាន់ បានឲ្យដឹថា ការពិតរំសេវជាតិផ្ទុះនេះ គឺមានជាយូរយាណាស់មកហើយ និងពុំមានអ្វីចម្លែកនោះទេ គឺជារំសេវសម្រាប់បំផ្ទុះយករ៉ែនៅតំបន់ កំណប់ , តំបន់បររាត្រី, ស្នងអន ,ស្ថិតនៅក្នុង ភូមិសាស្រ្តភ្នំជី ដែលជាតំបន់ស្រាវជ្រាវជីករុករលរ៉ែមាស ក្នុងនោះក៏មាន ក្រុមហ៊ុនជាច្រើន ដូចជាក្រុមឯកជន , ក្រុមហ៊ុនចិន, ក្រុមហ៊ុនអ្នកមានអំណាច , និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាទៅរករ៉ែមាសនៅទីហ្នឹង ដោយក្រុមហ៊ុនធំៗ ក៏សុទ្ធតែប្រើប្រាស់បំផ្ទុះ រំលេវដើម្បើយករ៉ែមាស ដែលនៅក្នុងរណ្តៅដ៏ជ្រៅ៣០ទៅ ៥០មកក្នុងដី ក្រោយ ពីបំផ្ទុះបានថ្មរ៉ែក៏បានជញ្ជូនយកមកទូកនៅខាងលើ ។
តែតាមការ បំភ្លើសនិងមានចេតនាបំពុលសង្គម របស់ជនអគតិ យកទៅផ្សព្វផ្សាយនៅបណ្ដាញសង្គម Facebook ក្នុងចេតនាធ្វើ ឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ ថាបើសិនជាបង្រ្កាបមិនទាន់ រំលេវទាំងនេះនិងធ្លាក់ក្នុងដៃ ក្រុមវេកម្ម ដែលពាក្យនេះធ្វើឲ្យ សន្តិសុខជាតិមានការរសើបយ៉ាងខ្លាំង និងភ្ញាក់ផ្អើលដល់សង្គមទៀតផង តាមពិតគឺមាន ក្រុមហ៊ុនថៃមួយ មានអាជ្ញាប័ណ្ណនាំចូលស្របច្បាប់ សម្រាប់ធ្វើអាជីវកម្មយករ៉ែ ក្រោយមកក្រុមហ៊ុនថៃ បានខាតឡុងចុង ធ្វើឲ្យអាជីវកម្មដួល ហើយក៏បានឲ្យរំសេវទាំងនេះទៅហ៊ុនចិន ជាអ្នកធ្វើបន្ត តែក្រោយមកក្រុមហ៊ុនទាំងពីរទំនងមានជម្លោះនឹងគ្នា និងម្យ៉ាងទៀតក្រុមហ៊ុនចិនត្រូវបានផ្អាកធ្វើអាជីកម្ម ដោយការហាមឃាត់ពីក្រសួង និងឃាត់ខ្លួនចិនជាច្រើននាក់ទៀតផង ក្រោមមកមានក្រុមអគតិ បានថតរំសេវទាំងនេះ មកបង្ហោះទៅវិញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការឹបអូសរំសេវនេះ គឺដើម្បីយកមកទុកកន្លែងសុវត្តិភាពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីចៀសវាងរំសេវជាតិផ្ទុះទាំងអស់នោះ ធ្លាក់ទៅលើជនខិលខូច អាចធ្វើឲ្យមានអសន្តិសុខដល់សង្គម ។ ដោយ ប៊ុន រដ្ឋា





































