ល្បីឈ្មោះ ពីន អួតខ្លួនជាយោធាភូមិភាគ៤ ដើរកាងបទល្មើសដឹកជញ្ជូនពីព្រៃដែនអភិរក្សគូលែនព្រំទេព

0

ព្រះវិហារ៖ ល្បីលោក ពីន អួតខ្លួនជាយោធាភូមិភាគ៤ យកឈ្មោះភូមិភាគទាំងមូល មកដើរកាងបទល្មើស ការកាប់ រុករាន្ទព្រៃហាមឃាត់ កាងបទល្មើសដឹកជញ្ជូនតាមកាឡេថង ចេញពីដែនអភិរក្សគូលែនព្រំទេព ដែលមហាជន សង្ស័យថា ការប្រព្រឹត្តបទល្មើសនេះ គឺជាការលួចយកឈ្មោះ ក្លែងបន្លំ ដោយសារតែ គ្រប់កងយោធពលភូមិខេមរភូមិន្ទ យោភូមិភាគទី៤ ក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម ពៅ ហេង  អគ្គមេបញ្ជាការងកងទ័ពជើង​គោក និងមេបញ្ជាការយោភូមិភាគទី៤ មិនអនុញ្ញាតិឲ្យ បុគ្គលណាមានការពាក់ព័ន្ឋនឹងបទល្មើសជាច់ខាត ។

ជាក់ស្តែង សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់ដឹកចេញពីដែនអភិរក្សគូលែនព្រំទេព ដែលជាតណបន់ហាមឃាត់របស់ អង្គភាពបរិស្ថានខេត្តព្រះវិហារ តែលោក ពីន ដែលបន្លំខ្លួនជាទាហាន អត់ក្របខណ្ទ បានលួចប្រកបមុខរបរ កាងបទល្មើសដោយខុសច្បាប់ ដោយឈេីដឹកតាមគោយន្តកន្ត្រៃពីគ្រឿង តែត្រូវបាន ត្រូវអស់ល័ក្ខណ៍ជាបអន្ទាក់សម្ថកិច្ចឃាត់ទុកប្រគល់អោយជំនាញ់បរិស្ថាន។

សកម្មភាពបង្រ្កាប ដឹកនាំដោយអនុសេនីយ៍ត្រី លោក ណន ហ៊ុយ ផ្នែកសឹងរងគូលែន បានសហការជាមួយចារកិច្ចរបស់ក្រសួុង ឃាត់បានទាហានឈើ ក្លែងក្លាយ បានកើតឡើង កាលពីយប់ថ្ងៃទី៧ខែឧសភាឆ្នាំ២០១៩ នៅត្រង់ចំណុចស្ទឹងសំបូឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ  នៅវេលាម៉ោង ម៉ោង៨ បានទទួលពត័មានពត័មានពីប្រជាពលរដ្ធមានឈ្មួញដឹកឈេីខុសច្បាប់ចេញពីភូមិព្រៃវែងឆ្លងកាត់ភូមិសំបូដោយមាន ទាហ៊ានកាងពីក្រោយ ត្រូវបានសមត្ថកិច្ចចុះទៅឃាត លោក ពីន  ដែលបាននិយាយអួតថា ខ្ញុំជាទាហ៊ានភូមិភាគបួនចងចាប់ទៅណាក៏ទៅៗខ្ញុំនិងអោយមេជួយអន្តរាគមន៍ តែមិនបានបញ្ជាក់ពីអង្គភាពច្បាស់លាស់ ។

ខណៈពេលដែល កងកម្លាំងឃាត់ លោក ពី ដែលជាមេក្លោងក្នុងកាដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលកំពុងតែធ្វើសកម្មភាពដឹកជាង៤ ម៉ែត្រគូប  លុះព្រឹកឡេីងថ្ងៃទី៨ខែឆ្នាំ​ដដែលបាន​ប្រគល់​ជូនគោយន្តពីរគ្រឿងដែលមានឈេីអោយទៅស្នាក់ការបរិស្ថានព្រៃវែងដេីម្បីរក្សាទុកនិងចាត់ចែងទៅតាមផ្លូវច្បាប់  តែក្រុមឈ្មួុញដែលរកសុីឈេីខុសច្បាប់បានទៅលួចយកគោយន្តមកវីញនៅយប់ថ្ងៃទី៩ ព្រឹកថ្ងៃទី១០កម្លាំងបរិស្ថានដែននិងសហគមន៍សំបូបានទៅតាមទាន់ពាក់កណ្តាលព្រៃមេឈ្មួញនិងបក្សពួកបានឃើញកងកម្លាំងបរិស្ថានទៅដល់ក៏នាំគ្នាដាក់មេព្រូចចូលព្រៃបាត់  បុល្សប្រធានស្នាក់ការព្រៃវែងបានប្រាប់ទូស័ព្ទថាពិតជាមកលួចយកគោយន្តមែនតែកំលាំងលោតាមចាប់មកវិញនៅកណ្តាលព្រៃប្រធានស្នាក់ការបានបន្តទៀតថាគោយន្តពីរគ្រឿងនេះនិងយកទៅរក្សាទុកនៅស្នាក់តាកឹងខ្លាចពួក ឈ្មួញមកលួចទៀត  ។   ដោយសែមឡុំ