កំពង់ធំ៖ លោកសយ សាខឿន អតីតយុទ្ធជនពិការជើង រស់នៅតែលតោលម្នាក់ឯង ក្នុងជីវិតដ៏សែនកំសត ក្នុងខ្ទមធ្លុះធ្លាយ គ្មានកូន គ្មានប្រពន្ឋ គ្មានសាច់ញាតិ ថែមទាំងមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ កំដរជីវិតពីមួយថ្ងៃទៅមួយថ្ងៃ ស្ថិតក្នុងជីវភាខ្វះខាតដែលមិនអាចទៅប្រកបមុខរបរអ្វីបាននោះទេ សម្រាប់ចិញ្ចឹមជីវិតរស់នៅសព្វថ្ងៃ ដោយសារតែបាយសម្លរ អ្នកជិតខាងដែលមានចិត្តបុណ្យផ្តល់ឲ្យរស់តែប៉ុណ្ណោះ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្រោយពីបានទទួលព័ត៌មានដ៏កំសត់នេះ ក៏បានដឹកនាំសហការីចុះមកសាកសួរសុខទុក្ខ និងសំណេះសំណាលផ្តល់កំលាំង ចិត្ត ដល់បុរសពោះម៉ាយ ទាំងភ្លៀងរលឹមស្រេចៗនៅក្រោមលំហរអាកាស ក៏មិនអាចបង្អាក់ទឹកចិត្តនៃក្បួន ដំណើរមនុស្សធម៌បានទេ គឺដើម្បីអតីតយុទ្ធជនដែលជា អ្នកមានគុណបំណាច់លើប្រទេសជាតិ ដែលកន្លង មកបានពុះពារឆ្លងកាត់សមរភូមិក្តៅត្រជាក់ ប្រឈមនិងកានុងអាវុធគ្រប់ធុន ក៏មិនអាចរារាំងនិងបោះបង់ការប្រយុទ្ធរបស់បុរសនេះបានទេ ចុះគ្រាន់តែគ្រាប់ទឹកភ្លៀង ក័មិនអាចរារាំងក្បួនដំណើរមនុស្សធម៌ននេះបានទេ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ឈ្មោះសយ សាខឿន ត្រូវបានធ្វើឡើង នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៩ ដែលមានអាយុ ៥៦ ឆ្នំា ធ្លាប់បម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៣ នៅអង្គភាពវរសេនាតូចលេខ១ចាស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរបួសពិការបាក់ឆ្អឹងភ្លៅ និង ស្មងជើងឆ្វេង នៅសមរ ឃុំក្រយា ស្រុប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនៅឆ្នាំ១៩៩៥ ។
បច្ចុប្បន្នគាត់រស់នៅតែម្នាក់ឯង ភរិយាបានស្លាប់ដោយសារជម្ងឺ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ និងពុំមានមុខរបរអ្វីនោះទេ រង់ចាំតែប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលផ្តល់ជូន បានអ្នកជិតខាង ជួយផ្ដល់ម្ហូបអាហារ ដើម្បីបរិភោគ ក្នុងឱកាសសំណេះសំណាល សាកសួរសុខទុក្ខនេះ ក្រុមការងារ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់នូវអង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ មុងជ្រលក់ថ្នាំចំនួន១ និងថវិកា ចំនួន ១០០,០០០ រៀល ។
ដោយ ប៊ុន រដ្ឋា




































