ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីស្រុកកោះញែកចូលមកទឹកដីខេត្តក្រចេះរាល់ថ្ងៃតាមរថយន្តបង្កុង មន្ត្រីរដ្ឋបាលព្រៃឈើរលួស ដេកចាំរាប់ក្បាលឡានយ៉ាងរំភើយ

0

ក្រចេះ : សកម្មភាពនៃការដឹកជញ្ជូនឈើតាមរថយន្តបង្កុងនិងរថយន្តកែច្នៃធំៗចេញពីតំបន់ស្រុកកោះញែកនិងតំបន់ព្រៃអភិរក្សមួយចំនួននៅក្នុងឃុំរលួសស្រែជិះស្ថិតនៅក្នុងស្រុកសំបូរខេត្តក្រចេះនាំមកចែកចាយសាងដាក់រថយន្ត សាំយ៉ុងកែឆ្នៃ ជារៀងរាល់ថ្ងៃឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ពុំមានវិធានការទប់ស្កាត់នោះឡើយ ។

យោងតាមប្រភពពីសមត្ថកិច្ចក្នុងស្រុកសំបូរបានឲ្យដឹងថាសកម្មភាពនៃកាដឹកជញ្ជូនឈើចេញពីតំបន់ខាងលើគឺគេបាននាំយកមកចែកចាយនៅចំណុចក្បែរទីតាំងក្រុមហ៊ុនមួយកន្លែងនៅចំណុចស្រែស្បូវ ឃុំក្បាលដំរីស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសាងដាក់រថយន្តសាំយ៉ុងកែច្នៃជាច្រើនគ្រឿងបន្តមកនាំឆ្ពោះទៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តកំពង់ចាមជាដើម ។

ជុំវិញសកម្មភាពនៃការដឹកជញ្ជូនឈើតាមរថយន្តបង្កុងរថយន្តកែច្នៃធំៗនោះត្រូវបានគេសង្កេតឃើញថាស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរលួសដែលស្ថិតនៅក្រោមការគ្រប់ គ្រងរបស់លោក តែ រី នាយសង្កាត់រដ្ឋបាលព្រៃឈើដែលគ្រប់គ្រងនៅតំបន់នោះហាក់មិនមានចំណាត់ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនោះឡើយ ។ផ្ទុយទៅវិញគេសង្កេតឃើញមានរថយន្តរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលប្រចាំការនៅតំបន់នោះ ចាំជួយសម្របសម្រួលដើម្បីឲ្យមានការចរាចរណ៍ឈើចេញចូលបានយ៉ាងរលូនផងដែរ ។

ហើយបច្ចុប្បន្ននេះការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងក្នុង1យប់ចេញពីតំបន់ទីតាំងដែលគេសាងដាក់នៅចំណុចស្រែស្បូវឃុំក្បាលដំរីដែលជាទីតាំងមួយដែលស្ថិតនៅតំបន់ក្បែរៗស្នាក់ការអាវុធហត្ថ708 យ៉ាងណាក៏ដោយគេសង្កេត ឃើញសកម្មភាពនៃការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃធំនេះគឺនៅតែមានសកម្មភាពបានដ៍ដែលដោយមិនមានការថយចុះនោះទេ ។

ក្រៅពីនោះមន្ត្រីនៅតាមស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជាច្រើនកន្លែងផ្សេងទៀតដែលនៅតាមដងផ្លូវជាតិលេខ7និងលេខ73 គឺមានរថយន្តរបស់មន្ត្រីជំនាញតាមស្នាក់ការនីមួយៗតែងតែនៅប្រចាំការនិងនៅចាំសម្របសម្រួលសម្រាប់ការចរាចរណ៍ឈើរៀងរាល់យប់នេះដើម្បីឲ្យដំណើរការទៅបានយ៉ាងរលូនដោយមិនមានវិធានដើម្បីទប់ស្កាត់និងបង្ក្រាបឲ្យបាននៅការដឹកជញ្ជូនឈើខុសច្បាប់ដោយមន្ត្រីទាំងនោះអះអាងថាការដឹកជញ្ជូនបែបរាល់ថ្ងៃនេះជាលក្ខណៈគ្រួសារទៅវិញ ។

មជ្ឈដ្ឋានទូទៅគឺមានការព្រួយបារម្ភចំពោះការការកាប់បំផ្លាញព្រៃឈើនៅតាមដែនអភិរក្សព្រៃសហគមន៍ដើមអាចនឹងរលាយបាត់អស់ដោយសារតែក្រុមមន្ត្រីជំនាញទាំងនោះនៅតែបន្តបើកដៃអោយមានការកាប់បំផ្លាញព្រៃឈើនៅតាមតំបន់អភិរក្សផ្សេងៗដើម្បីធ្វើជាជំនួញយកទៅលក់ប្រចាំថ្ងៃ ក្រោមការសម្របសម្រួលរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់គ្រប់កន្លែងផងនោះ។ ប៊ុន រដ្ឋា