យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិង២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរដោយសារតែពួកគេជិះម៉ូតូ២គ្រឿងក្នុងល្នឿនលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២១និង៥០នាទី យប់ ថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៤ នៅចំណុចមុខសាលារៀន ខេមវើលដ៏
ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកសេរូស ពណ៌ក្រហម ពាក់ស្លាកលេខខេមរៈភូមិន្ទ01 1-4041 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ក្នុងទិសដៅពីជើងទៅត្បូងដែលទើបតែចេញពីកន្លែងធ្វើការនៅគោលបំណងត្រឡប់ទៅផ្ទះលុះធ្វើដំណើរមកដល់ចំណុចមុខសាលារៀន ខេមវើលដ៏ បានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងដែលធ្វើដំណើរស្រប់ទិសគ្នា ភ្លាមនោះគាប់ជួនមានយុវន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BI-0611 ធ្វើដំណើរបញ្ជ្រាស់ទិសគ្នា ក្នុងល្បឿនលឿនក៏ជ្រុលបុកគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូម៉ាកសេរូស បោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកយុវជន២នាក់ជិះម៉ូតូសេ១១០រងរបួសធ្ងនធ្ងរត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
ជនរងគ្រោះដែលបានស្លាប់នៅកន្លែងកើតហេតុត្រូវបានគេស្គាលឈ្មោះ ហ៊ុល ទិន ភេទប្រុស អាយុ ជាង ៣០ឆ្នាំ មុខរបរជាមន្ត្រីយោធា កងយោធពលខេមរភូមិន្ទ លេខ៩១១ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកអ្នករងរបួសនៅមិនទាន់ស្លាល់អត្តសញ្ញាណនៅឡើយទេ ព្រោះក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកទទួលយកទៅព្យាលបាត់អស់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាលចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចបានប្រគលឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
គូបញ្ជាក់ផងដែរថា ទាក់ទិននិងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយសារពួកគេជិះម៉ូតូក្នុងល្បឿនលឿនទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ៕