សៀមរាប = មកទល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៩នេះ ពលរដ្ននៅតែលើកឡើងថា ល្មមដល់ពេលផ្លាស់ប្ដូរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបហើយកុំទុករហូតដល់ដុះស្លែរបែបនេះ ! ព្រោះភាពអសកម្មបានកើតឡើងយូរណាស់ដែរហើយ រហូតទាំងមន្រ្ដីរាជការ និងប្រជាពលរដ្នបានរឹះគន់ទៅលើផ្លូវសំខាន់ៗមួយចំនួន ខូចតិចតួចមិនព្រមនាំគ្នាធ្វើនោះទេ ទុកអោយខូចធំឡើងៗ ទាំងផ្លូវក្នុងក្រុង និង ក្រៅក្រុង តែបើធ្វើការជួសជុលវិញ ដូចកូនក្មេងធ្វើលេង មិនដែលមានគុណភាពនោះ ធ្វើរួចតែពីដៃមិនបានប៉ុន្មានខែខូចលើសដើម ។
អ្នកឃ្លាំមើល ការអភិវឌ្ឍន៍ក្រុងសៀមរាប បានថ្លែងថា !វាជារឿងគួរឲ្យអៀនខ្មាស់បំផុតដែលលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបមិនអើពើដឹកនាំសហការីបច្ចេកទេសលើកគម្រោងស្តារផ្លូវមួយកន្លែងដែលខូចខាតជិត២០ឆ្នាំនិងដក់ទឹកស្អុយថែមទៀត ផ្លូវនេះស្ថិតនៅម្តុំសុខសាន្តសង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាបដែលមានភ្ញៀវទេសចរណ៍បរទេសដើរចេញចូលមមាញឹកបំផុត។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងដែរថាឃើញតែមន្ត្រីចុះវាស់វែងមួយឆ្នាំមកហើយប៉ុន្តែមិនឃើញចុះធ្វើអ្វីនោះទេមិនដឹងជាវាស់បានការអី! ព្រោះផ្លូវនេះមានសារសំខាន់ខ្លាំងណាស់បើសិនទុកអោយខូចចោលមិននាំគ្នាធ្វើទេវានឹងអាប់ឱនដល់កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខេត្តសៀមរាបតែម្តង។
ពាក់ព័ន្ធនិងការរឹះគន់ទាំងនេះយើងព្យាយាមរកលេខ លោក គឹមប៉ុណ្ណា ប្រធានមន្ទីរសារធារណះនិងដឹកជញ្ចូនខេត្តសៀមរាបមិនបាន !តែអង្គភាពយើងរងចាំទទួលការបំភ្លឺពីលោក គ្រប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី ព័ត៏មានបឋម