បុរសម្នាក់ស្រវឹងស្រាជោគបើកថយន្តសេរីទំនើប បើកក្បឿនយ៉ាងដលឿនជ្រុលបុកម៉ូតូសេ១២៥ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១២និង៥០នាទីយប់ ថ្ងៃទី០៤ ខែកក្ដា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹង មុនពេលកើតគេបានឃើញបុរសម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1L-3198 បានឈប់នៅក្បែខ្នល់ និយាយទូរស័ព្ធ ភ្លាមនោះក៏ស្រាប់តែមានបុរសស្រវឹងស្រាម្នាក់ បើករថយន្តសេរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-3666 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងបានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសបែក មុខបែកមាត់រីឯម៉ូតូ រងការ ខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុជនបង្កបានចេញថ្លៃខូចខាតទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើងហេតុតែម្តង៕



































![00122[08-38-17]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0012208-38-17.jpg?resize=550%2C412&ssl=1)
![00117[08-37-05]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0011708-37-05.jpg?resize=550%2C412&ssl=1)
![00120[08-38-06]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0012008-38-06.jpg?resize=550%2C412&ssl=1)
![00123[08-38-34]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0012308-38-34.jpg?resize=550%2C412&ssl=1)
