ខេត្តមណ្ឌលគិរី ៖ យោងតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា ៖ជំនួញឈើខុសច្បាប់នាំឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងមួយចំនួនបានកំពុងបើកដៃអោយក្រុមឈ្មួញរកស៊ីខុសច្បាប់ ធ្វើចរាចរនាំឆ្លងដែនទៅប្រទសវៀតណាម ក្រោមកាសម្របសម្រួលពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រួមនិងមន្ត្រីពាក់ពន្ឋ័ដែលឈរជើងប្រចាំកានៅច្រកទ្វាខាងលើនេះ ។
ប្រភពបន្តរថា ក្នុងជំនួញឈើខុសច្បាប់ នៅតំបន់នោះក្រុមឈ្មួញបានប្រើប្រាស់មធ្យោ បាយដើម្បីដឹកឈើនាំឆ្លងដែន តាមរថយន្តសាំយ៉ុង រថយន្តការីហើម រថយន្តឡង់គ្រីស័រ ដំណើការបានយ៉ាងរលូន ក្រោមកាសម្រប សម្រួលបើកផ្លូវពីសំណាក់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានស្នាក់កាប្រចាំនៅតាមផ្លូវចូលច្រកឡាប៉ាខេ រួមទាំងសមត្ថកិច្ចជំនាញពាក់ពន្ឋ័នៅក្នុងស្រុកកែវសីមាផងដែរ ។ 
ប្រភពពីស្រុកកែវសីមា បានបញ្ចាក់អោយដឹងថា ក្នុងជំនួញឈើខុសច្បាប់នាំឆ្លងដែនទៅវៀតណាមសព្វថ្ងៃមានមេឈ្មួញ២នាក់ដែល មានឥទ្ឋិពលលោក គង់ ហ៊ាង ដែលស្គាល់ថាជាម្ចាស់ផ្ទះសំណាក់មួយកន្លែងដ៍ល្បីជាងគេនៅស្រុកកែវសីមា ហើយបច្ចុប្បន្នក៍ជាមេឈ្មួញដ៍ល្បីល្បាញក្នុងជំនួញឈើខុសច្បាប់នាំឆ្លងដែនទៅលក់នៅឯប្រទេសវៀតណាម និងម្នាក់ទៀតឈ្មោះចែ លីន ហៅលីនខ្ទើយ ។
សកម្មភាពនៃកានាំឈើឆ្លងដែនខុសច្បាប់ គឺក្រុមឈ្មួញបានធ្វើកាដឹកជញ្ចូនពីចំណុចស្រែព្រះ ស្រុក កែវ សីមា ខេត្តមណ្ឌលគិរី នាំឆ្ពោះទៅតាមច្រកខាងលើ និងបន្តរទៅវៀតណាម តាមច្រករបៀងនានាក្នុងនោះមានច្រករបៀង(ងាំយូលិត)ច្រករបៀង(ងាំតាយិន)
ច្រករបៀង(ងាំបាមូល)ច្រករបៀង(ងាំបាឡាង)ច្រករបៀ(ងាំបាវ៉េ)ច្រករបៀង(ងាំដី) ច្រក របៀងទាំងនេះគឺស្ថិតនៅក្រោមកាគ្រប់គ្រងដោយលោក សា ផល្លា កំពុងតែផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ហ៊ានបើកដៃសម្របសម្រួលអោយលោក គង់ ហ៊ាង និងចែ លីន ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងរលូន ។
ពាក់ព័ន្ធនឹងសកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងខាងលើនេះក្រុមការងារយើងមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក សា ផល្លាដែលជាមេប៉ុស្តិ៍ការពាព្រំដែនដែលគ្រប់គ្រងនៅតំបន់នោះបាននៅឡើយទេ ។





































