ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ធរស់នៅតាមដងផ្លូវពីចំនុចស្ពានកំពង់រាំងព្រំប្រទល់ស្រុកឆ្លូងខេត្តក្រចេះនិងស្រុកតំបែរខេត្តត្បូងឃ្មុំបានរៀរាប់ថាក្នុងមួយយប់ៗមានរថយន្តប្រភេទសាំយ៉ុងខ្លះកែឆ្នៃពី៥ទៅ១០រថយន្តបានដឹកឈើប្រភេទលេខមួយនិងលេខពីរមកពីទឹកដីខេត្តក្រចេះឆ្លងកាត់ស្រុកតំបែរស្រុកពញាក្រែកស្រុកមេមត់
ហើយប្រភេទឈើលេខមួយដឹកចេញទៅប្រទេសវៀតណាមតាមច្រករបៀងនៃស្រុកមេមត់ចំណែកឈើប្រភេទលេខពីរចែកចាយតាមដេប៉ូក្នុងស្រុកពញាក្រែកនិងមួយចំនួនហួសទៅស្រុកស្វាយអន្ទរខេត្តព្រៃវែងដោយមិនញញើតសមត្តកិច្ចតាមដងផ្លូវឡើយ។
តាមប្រភពពីសមត្តកិច្ចនីតាមដងផ្លូវថារថយន្តដឹកឈើអត់ច្បាប់ទាំងនោះធ្វើចរាចរបានដោយរលូនព្រោះមានអ្នករត់ការតាមផ្លូវជាមន្ត្រីនគរបាលមានតួនាទីជានាយប៉ុស្តិរដ្ធបាលឃុំចុងជៀចស្រុកតំបែរឈ្មោះគង់ដែលគេដឹងថាលោកគង់នេះធ្លាប់រត់ការឈើជាមួយឧកញ៉ាម្នាក់ជាយូរឆ្នាំមកហើយ។ ប្រជាពលរដ្ធសំនូមពរដល់លោកឧត្ដមសេនីយ៍ទោបែនរត្នស្នងការនគរបាលខេត្តត្បូងឃ្មុំមេត្តាជួយស្រាវជ្រាវពីសកម្មភាពខ្វះក្រមសីលធម៏របស់លោកនាយប៉ុស្តិចុងជៀចផងទានដើម្បីកុំអោយខូចឈ្មោះមន្ត្រីនគរបាលជាតិ។ ពាក់ពន្ធ័និងករណីដឹកឈើអត់ច្បាប់រាល់យប់នេះលោកយីសុខហេងនាយផ្នែករដ្ធបាលព្រៃឈើមេមត់ពញាក្រែកមិនអាចសុំការបំភ្លឺបានទេព្រោះទូរសព្ទចុចចូលមិនដែលលើកចំណែកលោកគឹមឈុនលីនាយខណ្ឌរដ្ធបាលព្រៃឈើខេត្ត្បូងឃ្មុំរិតតែមិនលើកទូរសព្ទអ្នកសារពត៏មានទៀត ៕





































