ថ្នាំញៀន៤កញ្ចប់ និងជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធ ហត្ថស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ!

0

ព្រះវិហារ: ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ព្រមជាមួយថ្នាំញៀន៤កញ្ចប់ ស្មើ៤,៩៥ក្រាម ដើម្បើសាកសួរកសាងសុំណុំរឿង ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ កាលពីវេលាម៉ោង១៤.២០នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ចំពោះហេតុការណ៍ចុះបង្រ្កាបករណីរក្សាទុក្ខ និងប្រើប្រាស់នូវសារធាតុញៀននេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា រ ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងពលធំអន្តរាគមន៍លេខ៣ នៅចំនុចUTM(469755.0-1568157.8) តាមបណ្តោយផ្លូវគ្រួសក្រហម ទៅប្រាសាទដប់ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួុត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានឲ្យដឹងដែរថា ជនសង្ស័យដែលកម្លាំងបានឃាត់ខ្លួុនមានឈ្មោះ លី ហួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ និងវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក) ចំនួុន៤កញ្ចប់ ស្មើ៤,៩៥ក្រាម ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូម៉ាកវ៉េវគ្មានស្លាកលេខ០១គ្រឿង កាបូបខ្មៅតូចមួុយ ដែកកេះចំនួុន០២ កន្ត្រៃតួូចមួុយ រួមនិងសម្ភារៈសំរាប់វេចខ្ចប់មួុយចំនួុនទៀតផងដែរ។

លោកមេបញ្ជាការរងបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងកសាងសុំណុំរឿង និងបញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្ត នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនិត្តិវិធីច្បាប់៕សួនលីណា