ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​គេចខ្លួន​បាត់ស្រោមោល​

​យុវជន​២​នាក់​បាន​បណ្តើរ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ខណៈ​ម៉ូតូ​អស់​សាំង​ហើយ​ត្រូវបាន​ក្រុមចោរប្លន់​យ៉ាងសកម្ម​នៅ​រាជា ធានី​ភ្នំពេញ​ពួន​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​សេ​១២៥ មួយ​គ្រឿង​ហើយ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង់​។​


​    ​ហេតុ​ការភ្អាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០ នាទី​យប់ ថ្ងៃទី​០៧ ខែ​កក្ត​ដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​បេ​សេ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថតិក្នុង​សង្កាត់​ទឹកល្អក់ទី​២ ខណ្ឌ​ទួល​គោល​។​
​    ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​យុវជន​២​នាក់​បាន​បណ្តើរ​ម៉ូតូ​មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដែល​ទើប តែ​ចេញ​ពី​កម្មវិធី​ជប់លៀង​មិត្តភ័​ក្រ ខណៈ​មក​ដល់​ចំណុច​មុខ​ផ្សារ​ប៉េសេ ស្រប់​តែមាន​ជនសង្ស័យ​មាន គ្នា​ចំនួន​៤​ទៅ​៦​នាក់ ប្រដាប់​ដោយ​ដំបង​និង​កាំភ្លើង​ខ្លី​មិន​ស្គាល​ម៉ាក​មួយ​ដើម បាន​ពួន​ស្ទាក់​វាយ ដណ្តើម យក​ម៉ូតូ​និង​ខ្សែក​ពី​ជនរងគ្រោះ ហើយ​គេចខ្លួន​បាត់ស្រោល​តែម្តង​។​
​    ​បន្ទាប់ពី​កើតហេតុ​ជន​បាន​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​ដើម្បី​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច តែ​សមត្ថកិច្ច​បាន​ត្រឹមតែ​ម​ក​ឈ​មើលមុខ​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​និង​នាំ​យក​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ នគរបាល​ប៉ុស្តិ៍ ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់​ក្រុមចោរប្លន់​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្លំពេញ​យក មក​ដាក់ទោស​តាម​ផ្លូវច្បាប់​៕
00184[08-35-36] 00187[08-34-21] 00188[08-35-00]