លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វដាក់កូនចៅចាំប្រមូលលុយពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់

0

ក្រចេះ៖ យោងតាមប្រភពព័ត៌មានច្បាស់ការមួយបានឲ្យដឹងថាសព្វថ្ងៃគឺមានក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដែលមានការដឹកជញ្ជូនចេញពីព្រៃកាពារមួយចំនួនជាប់ព្រៃឡង់ តាមរថយន្តសាំយ៉ុងកែច្នៃ និងគោយន្តកន្ត្រៃ នាំឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ចាមជាដើម ។

សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់ខាងលើនេះគេសង្កេតឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោក ប៊ួយ រតនា ហាក់មិនមានវិធានការបង្ក្រាបឬទប់ស្កាត់នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ ។

តាមប្រភពពត៌មានបង្ហើបអោយដឹងថា ពាក់ពន្ឋ័បទល្មើសព្រៃឈើលោក ប៊ួយ រតនា បានចាត់តាំងមន្ត្រីរបស់លោកឈ្មោះ ណុប ណារិទ្ឋិ ដែលជានាយរងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វគឺជាអ្នកទទួលខុសត្រូវ និងសម្របសម្រួលប្រមូលលុយពីរាល់ការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីតំបន់ខាងលើដើម្បីយកទៅឲ្យលោក ប៊ួយ រតនា ជាអ្នកចាត់ចែងការងារផ្សេងៗចុះតាមមូលដ្ឋាន  ។

ប្រភពបានបន្តរឲ្យដឹងថាសកម្មភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃទ្បង់ គឺតែងតែកើតមានឡើងជារៀងរាល់យប់ ដែលមាននិងរថយន្តសាំយ៉ុងកែច្នៃ ជាច្រើនគ្រឿងបានធ្វើការសម្រុកដឹកជញ្ជូនចេញមកតាមផ្លូវលំមួយខ្សែរ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ក្បែស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើ និងបន្តទៅតាមផ្លូវលំជួរមាត់ទន្លេ ហើយរថយន្តមួយចំនួនគឺបានឆ្លងតាម(កំពង់ដរឆ្លូង.កំពង់ក)ដើម្បីបន្តទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងមួយចំនួនទៀតនាំឆ្ពោះត្រង់ទៅកាន់ខេត្តកំពង់ចាមតែម្ដង ។

ប្រភពពីសមត្ថកិច្ចនៅតំបន់នោះក៏បានបញ្ជាក់ឲ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់នោះអាចដំណើរការទៅបានដោយមានមន្ត្រីមួយចំនួននៅមូលដ្ឋានជាអ្នកកាងនឹងនាំប្រជាពលរដ្ឋទៅកាប់ទន្ទ្រានព្រៃឈើ នៅព្រៃការពាររបស់រដ្ឋក្នុងតំបន់ព្រៃឡង់ ដើម្បីប្រមូលលក់ឱ្យខ្លួននឹងបន្តលក់ឱ្យក្រុមឈ្មួញដែលចាំប្រមូលទីញដឹកតាមរថយន្តសាំយ៉ុងកែច្នៃទាំងនោះ ។

គួរបញ្ជាក់ផងដែរថាកាលពីខែមេសាកន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្ដាលឲ្យមានមនុស្សស្លាប់ដោយសារករណីដឹកជញ្ជួនឈើខុសច្បាប់ ដោយសាក្រុមរថយន្តដឹកឈើទាំងនោះមិនមានបំពាក់ប្រព័ន្ធភ្លើង តាមបច្ចេកទេសត្រឹមត្រូវដែលជាហេតុបង្កឲ្យមានមនុស្សស្លាប់នៅចំណុច ឃុំសោម ស្រុកព្រែកប្រសព្វ ហើយករណីនោះរថយន្តបង្ករគឺមានមេឃុំម្នាក់ជាអ្នកកាងនិងរត់ការនៅពីក្រោយខ្នងផងដែរ ។

ជុំវិញបញ្ហានេះមិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានឡើយដោយទូរសទ្ទ័របស់លោកមិនអាចភ្ជាប់កាទំនាក់ទំនងបាន ។ដោយឡែកលោក ណុប ណារិទ្ធិ បានបញ្ជាក់ថាយប់ម៉ិញខ្ញុំអត់ដឹងដែរ វាលួចហើយអញ្ចឹង ខ្ញុំអត់ផងខ្ញុំជាប់រវល់បុណ្យបុណ្យនៅឯស្រុក  ។ ដោយ  សហការី