រថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនមហាកំផែងមួយគ្រឿងត្រូវរងការខូចខាតផ្នែក ខាងមុខទាំងស្រុងដោយសារ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកឆាបពីមុខពេញ ទំហឹង នៅចំណុចផ្លូវលេខ ៣៦០ កែងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន កាលពី
វេលាម៉ោង ២៣ និង ២០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេសង្គេតឃើញ មានរថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនមហាកំផែងមួយគ្រឿង ពណ៌ខៀវលាយស ពាក់ស្លាក លេខភ្នំពេញ 2Z-2001 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីលិច ទោកើត លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកែងនោះស្រាប់តែមានរថយន្តមិន ស្គាល់ម៉ាក មួយគ្រឿងបើកមកឆាបពីមុខពេញទំហឹងបណ្តាលឲ្យរថយន្តតាក់ស៊ីម៉ែត្រត្រូវរងការ ខូចខាត ផ្នែកខាងមុខទាំងស្រុងមិនអាចបន្តដំណើរទៅមុខរួចទៀត ចំណែករថយន្តបង្កាបានព្យា យាម បើករត់គេចខ្លួនទាំងរថយន្តត្រូវរងការខូចខាតចំហៀងផ្នែកខាងឆ្វេងយ៉ាងដំណំដែរ។
ក្រោយកើតហេតុភាគីរងគ្រោះបានតេហៅគ្នីគ្នាឲ្យមកជួយមើល និងធ្វើការទំនាក់ទំនងទៅ ខាងរថយន្តស្ទូចឲ្យមកស្ទូចរថយន្តយកទៅវិញ ហើយសមត្ថកិច្ចមូលដ្ឋានក៏ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗដែរ តែបានត្រឹមតែជួយរើសកំទេចកម្ទីរថយន្តតែ ប៉ុណ្ណោះ ព្រោះ ក្រោយកើតហេតុភា្លមៗរថយន្តបង្កមិនបាននៅចាំមើលអ្វីនោះទេ មានតែបន្ថែម ល្បឿនហើយ រត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្តង៕



































![MAH00796[08-43-44]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0079608-43-44.jpg?resize=550%2C309&ssl=1)
![MAH00799[08-44-01]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0079908-44-01.jpg?resize=550%2C309&ssl=1)
![MAH00800[08-44-36]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/MAH0080008-44-36.jpg?resize=550%2C309&ssl=1)
