សកម្មភាពនៃការដឹកជញ្ជូនឈើចេញស្រុកកោះញែក ចូលមកខេត្តក្រចេះឆ្លងកាត់ស្នាក់ការដ្ឋបាលព្រៃឈើសង្កាត់រលួស មិនទាន់មានកាថយចុះនៅឡើយទេ

0

ក្រចេះ ៖  សេចក្តីរាយការណ៍ពីខេត្តក្រចេះបានអោយដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីស្រុកកោះញែក តាមរថយន្តបង្កុងនិងរថយន្តកែច្នៃ ចូលមកខេត្តក្រចេះ ឆ្លងកាត់ស្នាក់ការមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរលួស មកចែកចាយសាងដាក់រថយន្តសាំយ៉ុងកែឆ្នៃជារៀងរាល់ថ្ងៃ ហាក់មិនទាន់មានការថមថយចុះនៅឡើយនោះទេ ពោលគឺក្រុមឈ្មួញនៅតែធ្វើសកម្មភាពដឹកជញ្ជូនបានធម្មតាមិនមានការំខានពីសំណាក់សមត្ថកិច្ចជំនាញពាក់ពន្ឋ័នោះឡើយ ។

សេចក្តីរាយការណ៍បន្តរថា សកម្មភាពនៃកាដឹកជញ្ជូនឈើចេញពីតំបន់ខាងលើគឺគេបាននាំយកមកចែកចាយនៅចំណុចស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសាងដាក់រថយន្តសាំយ៉ុងកែច្នៃជាច្រើនគ្រឿងដើម្បីយកទៅលក់នៅតាមដេប៉ូនានានៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តកំពង់ចាមជាដើម ។

ការចរាចឈើតាមរថយន្តបង្កុងរថយន្តកែច្នៃធំៗនោះត្រូវបានគេសង្កេតឃើញថា   មន្ត្រីជំនាញរួមនិងសមត្ថកិច្ចពាក់ពន្ឋ័នៅតំបន់នោះ ហាក់មិនមានចំណាត់ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បែជាជួយសម្របសម្រួលអោយក្រុមឈ្មួញជាច្រើននាក់ដែរ ដែលកំពុងតែធ្វើរាល់ថ្ងៃអាចដំណើរការទៅបានយ៉ាងរលូនផងដែរ ។

គួរបញ្ជាក់បច្ចុប្បន្ននេះមានការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងក្នុងយប់ចេញពីតំបន់ទីតាំងដែលគេសាងដាក់នៅចំណុចស្រែស្បូវ ឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជាច្រើនកន្លែងផ្សេងទៀតដែលនៅតាមដងផ្លូវជាតិលេខ៧និងលេខ៧៣ គឺមានរថយន្តរបស់មន្ត្រីជំនាញតាមស្នាក់ការនីមួយៗតែងតែនៅប្រចាំការនិងនៅចាំសម្របសម្រួល ដើម្បីឲ្យដំណើរការទៅបានយ៉ាងរលូនដោយមិនមានវិធានដើម្បីទប់ស្កាត់ឡើយ ។ ប៊ុន រដ្ឋា