មន្ទីបរិស្ថានខេត្តរៀបចំធ្វើវិវាជីវចម្រុះអន្តរជាតិឆ្នាំ២០១៩ក្រោមប្រធានបទជីវចម្រុះរបស់យើង អាហារបស់យើង សុខភាពរបស់យើង

0

ខេត្តមណ្ឌលគិរី៖ មន្ទីបរស្ថានខេត្តបានប្រារពពិធីទិវាជីវចម្រុះអន្តរជាតិនៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩នៅសួនឧទ្យាសែនមនោរម្យក្រោមអធបតិយ្យភាពលោក អភិបាលរងខេត្ត ប៉េង សម្បត្តិ និង
ដ៏តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោកជំទាវអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងសិស្សានុសិស្ស អនុវិទ្យាល័យ វិទ្យាល័យ និងមន្រ្តីបរិស្ថានខេត្ត ប្រម៉ានជាង៥០០នាក់ដែលបានចូលរួមក្នុងពិធីនេះផងដែរក្នុងឱកាលនោះដែរលោកអភិបាលរងខេត្ត លោកប៉េង សម្បត្តិ បានផ្តាំផ្ញើរនិងនែនាំដល់មន្រ្តីឧទ្យានុរក្សត្រូវខិតខំបំពេញភារកិច្ចដែលមន្ទីចាត់តាំងចុះថែរក្សាការពារព្រៃឈើកុំជនអគតិមួយចំនួនចូលលូចកាប់បំផ្លាញធនធានធម្មជាតិនិងការពារកុំអោយ មានអ្នកកាប់ឆ្ការដីព្រៃនិងរំលោភដីតំបន់ការពារធ្វើជារបស់ខ្លួនហើយលោកក៏បានផ្តាំផ្ញើរដល់សារជនទាំងអស់អោយជ្រួលជ្រាបអំពីគុណតម្លៃធនាធានជីវៈចម្រុះនិងប្រព៏ន្ឋអេកូឡូសីដែលបានកំពង់ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយធានានូវលំនឹងរបស់បរិស្ថានធម្មជាតិ និងទប់ស្កាតបំរែបំរួល អាកាសធាតុ ផ្តល់ប្រភពថាមពល និងទីជម្រកសត្វព្រៃផងដែរ។

ក្នុងឱកាសនោះដែរលោកអភិបាលរងលោកបានបន្ថែមថា៖ខេត្តមណ្ឌគិរីគឺខេត្តមួយដែលស្ថិតនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ខាងកើតទល់និងប្រទេសវៀតណាមខាងជើងជាប់ខេត្តរតនគិរី ខាងជើងឈៀងខាងលិចជាប់ខេត្តស្ទឹងត្រែងនិងខាលិចជាប់និងខេត្តក្រចេះហើយខេត្តមណ្ឌលគិរីសំបូរទៅដោយរមណីយដ្ឋាននិងតំបន់ទេសចរណ៍ថែមទៀតផង។

ឯកឧត្តមជា សំអាង អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោកមានប្រសាសន៍ថាដោយសារឃើញមានភាពចាំបាច់និងប្រយេជន៍នៃការថែរក្សានិងការការពារធនធានជីវចម្រុះនិងប្រព័ន្ឋអេកូឡូសីដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ការទ្រទ្រង់ឃើនសេដ្ឋកិច្ច សង្គម វប្បធម៍ បរិស្ថាន និងផ្តល់ប្រភពថាមពល ទីជម្រកសត្វគ្រប់ប្រភេទ ចំណីអាហាប្រចាំថ្ងៃ និងផលិតកម្មផ្សេងទើបរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលសម៉ាជិកអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ(UN-CBD)នៅឆ្នាំ១៩៩៥ក្នុងគោលបំណងជួយរួមចំណែកជាមួយពិភពលោកធានាឱ្យបាននូវកាអភិរក្ស និងធនធានជីវចម្រុះប្រកបដោយនិរន្តភាព។

ឯកឧត្តមបានបន្ថែមបន្តទៀតថា ផលប្រយោជន៍ពីការប្រើប្រាស់ធនធានប្រកបដោយសមធម៍រហូតមកដល់ពេលប្រទេសកម្ពុជាបានប្រារព្ឋ ទិវាជីវចម្រុះអន្តរជាតិ ២២ឧសភា លើទី៦នៅតមរាជធានីនិងខេត្តផ្សេងៗគ្នាដោយរៀបចំយុទ្ឋនាការក្នុងរូបភាពផ្សេងៗគ្នា៣បញ្រ្ជាបការយល់ដឹងអំពីតម្លៃជីវចម្រុះនិងប្រព័ន្ឋអេកូឡូសីនិងទំនាក់ទំនងជីវចម្រុះនិងប្រព័ន្ឋអេកូឡូសីនិងវិស្ស័យផ្សេងៗទៀត៕