ក្រចេះ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងក្រចេះធ្វើការឃាត់ខ្លួន ជន សង្ស័យមុខសញ្ញាចែកចាយថ្នាំញៀន ០២នាក់ប្តីប្រពន្ឋ នៅចំណុចភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះកាលពីវេលាម៉ោង៩និង០៥នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងក្រចេះបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ប្ដីប្រពន្ធថ្ងៃនេះ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ នគរបាលខេត្ត ក្រោមកាដឹកនាំសម្របសម្រួលដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កម្លាំងនគរបាលក្រុងក្រចេះ ក៍បានឈានទៅធ្វើការចាប់ឃាត់បានភា្លមៗនិងរឹបអូសបានវត្ថុតាំងមួយចំនួនផងដែរ ។
ជនសង្ស័យប្តីឈ្មោះ វូ ប៊ុណ្ណារិទ្ធ ហៅទូច ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើសិប្បកម្ម ប្រពន្ឋឈ្មោះ ហ៊ន ស្រីឡែន ភេទស្រី អាយុ២១ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង២មានទីលំនៅភូមិ សង្កាត់ខាងលើ ។
ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ម្ស៉ៅក្រាមពណ៌សចំនួន២២កញ្ចប់ (ធំ០២,តូច២០) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ទូរស័ព្ទចំនួន ០២គ្រឿង ម៉ូតូចំនួន០១គ្រឿង(ម៉ាកហុងដាឌ្រីម)ប្រាក់ដុល្លាចំនួន២២០ដុល្លារនិងប្រាក់រៀលចំនួន២.៩៥០.០០០រៀល និងគ្រឿងអល្លង្ការមួយចំនួន រួមឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និង វត្ថុតាងត្រូវបានឃាត់និងរក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ ដោយ ម៉េង គាង






































