ក្រចេះ៖ មហាជនបានរិះគន់យ៉ាងខ្លាំង ចំពោះលោកចៅហ្វាយខេត្តក្រចេះ និងក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ តែមិនមានលទ្ធភាព ការពារទប់ស្កាត់ ឬ ដាក់បទបញ្ជាឲ្យកម្លាំងជំនាញ ក៏ដូចជាកងរាជអាវុធហត្ថខេត្តក្រចេះ មានវិធានការបង្រ្កាបការដឹកជញ្ជូនឈើរបស់លោក ស៊ាម គឹមទឹម ឡើយ ដែលធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង និងសង្ស័យថា អភិបាលខេត្តក្រចេះចាញ់បារមីរបស់ឈ្មួញឈើ ទើបានជា មានការដឹកដោយរលូន។
ប្រភពព័ត៌មាន បានបញ្ជាក់ថា ឃ្លាំងឈើដ៏ធំមួយកន្លែង ដែលជាកន្លែងស្តប់ឈើរបស់លោក ស៊ាម គឹមទឹម ពុំត្រូវបានបង្រ្កាបពីសំណាក់លោក សមត្ថកិច្ចមេព្រៃខេត្តក្រចេះ និងមេកងរាជអាវុធហត្ថខេត្តក្រចេះឡើយ ដោយសារតែមានខ្នងបង្អែកអ្នកមានអំណាចនៅពីក្រោយខ្នង សូម្បីតែកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល បានទទួលបទបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យចុះមកបង្រ្កាបបទល្មើសនៅខេត្តក្រចេះ ក៏មិនអាច លូកដៃបង្រ្កាបបានដែរ តែបែរជាសកម្មភាពដឹកជញ្ជូនតាមរថយន្តសាំយ៉ុង និងរ៉ឹម៉ក រួមទាំងរថយន្តតូចធំ ដឹកជញ្ជូនទៅឲ្យលោក ធី បាញ់ និងលោកឧញ៉ា គង់ ក្រឹង ដែលជាបុគ្គលរកស៊ីមានបានដោយសារតែការបំផ្លាញព្រៃ ដឹកទៅវៀតណាមដោយសុវត្តិភាព។
លោក ស៊ាម គឹមទឹម ត្រូវបានគេស្គាល់ច្បាស់ថា ជាមន្រ្តីយោធាវរៈសេនាតូចលេខ២ បានប្រកបមុខរបររកស៊ីដឹកឈើខុសច្បាប់ ក៏ដោយសារតែយកស្បែកខ្លាជាយោធា យករកស៊ីបទល្មើស ជាក់ស្តែងនៅយប់ថ្ងៃទី២៣ ខែ ឧសភា ឆ្នំា២០១៩នៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានឃ្លាំងឈើដ៏ធំមួយដែរគេដឹងថា ជាឃ្លាំងឈើរបស់លោក ស៊ាម គឹមទឹម «ហៅទឹម» បានឆ្លៀតឳកាសឲ្យកូនចៅយករថយន្តសាំយ៉ុងកែឆ្នៃដឹកឈើដាក់ទាំងថ្ងៃ ទៅចែកចាយបន្តរតាមរយះរថយន្តសាមយ៉ុងកែឆ្នៃរខ្នាតយក្សចេញពីក្នុងឃ្លាំងក្នុងមួយយប់ៗមានប្រហែល៤០ទៅ៥០គ្រឿង ហើយចេញពីចំនុចខាងលើឆ្ពោះទៅ ស្រុកស្នួល និងខេត្តត្បូងឃ្មុំ សម្រាប់ដឹកចេញទៅវៀតណាម ដែលមានមេប៉ុស្តីរដ្ឋបាលឃុំ ជ្រាវ ដែលនៅតាមបន្ទាត់ព្រំដែន រងចាំការពារឈើខុសច្បាប់ដឹកទៅវៀតណាម ដោយសុវត្តិភាព។
ដោយ ប៊ុន រដ្ឋា