កំពង់ធំ៖ សកម្មភាព ដំណើរការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត.ស្រុក ក្រុង.ខណ្ឌ. អាណត្តិទី៣ ឆ្នាំ ២០១៩ ត្រូវបានចាប់ផ្តើមពីម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩ ត្រូវបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះមានអ្នកសង្កេតការណ៍ និងសន្តិសុខ ការពារសុវត្តិភាព ប្រកបដោយរលូន និងជោគជ័យ ដោយចាប់តាំងពី ចាប់ផ្តើមដំណើរការបោះឆ្នោត រហូតដល់រាប់សន្លឹកឆ្នោត ។នៅក្នុងខេត្តកំពង់ធំ មានឃុំសង្កាត់ទាំងអស់៨១ឃុំសង្កាត់ មានសមាជិកអង្គបោះឆ្នោតទូទាំងខេត្តកំពងធំមាន ៥៧៧នាក់ ក្នុងនោះមានស្រី១១៩នាក់ មានការិយាល័យបោះឆ្នោតចំនួន៩ សមាជិកក្រុមប្រឹក្សារាជធានី ខេត្តមាន២៥ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សារាជធានីខេត្ត.ក្រុង.ស្រុក.ខណ្ឌ.អាណត្តិទី៣ឆ្នាំ២០១៩នេះ នៅការិយាល័យលេខ ០០០៣ ស្ថិតនៅក្នុងបរិវេណបឋមសិក្សាកំពង់ធំក្រុង ភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ការិយាល័យបោះឆ្នោតលេខ ០០០៣ ត្រូវបានចាប់ផ្តើមនៅព្រឹកម៉ោង៧ ព្រឹក ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៩ ក្រុងស្ទឹងសែន ដែលមានអាសន:ក្រុមប្រឹក្សាស្រុកអាណត្តិទី៣ មានចំនួន១៧ អាសន: និងមានអង្គបោះឆ្នោតសរុបចំនួន៤៨នាក់ មានគណបក្សនយោបាយចំនួន៣ ចូលរួម ក្នុងនោះមានទី ១គណបក្សឆន្ទះខ្មែរ ទី២ គណបក្សហ៊ុនស៊ិនប៉ិច និងទី៣ គណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចប់នៃអង្គបោះឆ្នោត នៅវេលាម៉ោង ៧.៥៧ នាទី ដោយអង្គបោះឆ្នោតបានគ្រប់ចំនួន៤៨នាក់។ នៅព្រឹកថ្ងៃដដែល ក្រោយពីបានរាប់សន្លឹកឆ្នោត គេសង្កេតឃើញថា គណបក្សលេខរៀងទី៣ ទទួលបានសំលេងឆ្នោត៤៦ គណបក្សលេខរៀងទី២ ទទួលបានសំលេងឆ្នោត២ សំលេង និងគណបក្ស លេខរៀងទី១ សូន្យសំលេង ។ចំណែកការិយាល័យលេខ០០០១ បឋមសិក្សាបារាយណ៍ មានអ្នកបានមកបោះឆ្នោតគ្រប់ចំនួន៨៦នាក់ការិយាល័យលេខ០០០២ អនុវិទ្យាល័យព្រៃព្រាល កំពង់ស្វាយ មានអ្នកបានមកបោះឆ្នោត៧៩នាក់គ្រប់ចំនួន ការិយាល័យលេខ០០៥ បឋមសិក្សាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ បានមកបោះឆ្នោត៣៩នាក់គ្រប់ចំនួន ការិយាល័យលេខ០០៦ វិទ្យាល័យហ៊ុនសែនសណ្តាន់ បានមកបោះឆ្នោត៥១នាក់គ្រប់ចំនួនការិយាល័យលេខ០០៧ បឋមសិក្សាតាំងក្រសាំង ស្រុកសន្ទុក បានមកបោះឆ្នោត៦៨នាក់គ្រប់ចំនួន ការិយាល័យលេខ០០៨ សាលាបឋមសិក្សាឈើទាល ស្រុកស្ទោង បានមកបោះឆ្នោត១០១ នាក់គ្រប់ចំនួន ការិយាល័យលេខ០០៩ វិទ្យាល័យហ៊ុនសែនតាំងគោកស្រុកតាំងគោគ បានមកបោះឆ្នោត៦០នាក់គ្រប់ចំនួន ។
ដំណើរការបោះឆ្នោតនៅតាមការិយាល័យនីមួយៗក្នុង ក្រុង ស្រុកទាំង០៨ ត្រូវបានចាប់ផ្ដើមពីម៉ោង ៧ព្រឹកនិងកំណត់បិទនៅម៉ោង៣រសៀល ក្នុងនោះមាន៧ស្រុកក្រុងមានការរាប់សន្លឹកឆ្នោតលឿន ដែលបានចាប់ផ្ដើមរាប់សន្លឹកឆ្នោតនៅម៉ោងប្រមាណ១០ព្រឹក ក្នុងនោះក៏មានយឺតយ៉ាវ មួយស្រុកគឺស្រុកប្រាសាទបល្ល័ង្គ ដោយសាររងចាំអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែង២ មិនបានមកចូលរួមបោះឆ្នោត ទើបបានគណកម្មការរៀបចំបោះឆ្នោត រងចាំដល់ម៉ោង៣ តាមនិតិវិធីនៃច្បាប់ គ.ជ.ប ។ដោយ ប៊ុន រដ្ឋា