បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុដោយសារ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិត ក្នុងភូមិ ទួល រកា សង្កាត់ចាក់អង្រេក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង ១៦ និង១០នាទី
ល្ងាចថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០១៤។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា គ្រោះថ្នាក់កើតឡើងដោយសាររថយន្តដឹកស៊ីម៉ង់ម៉ាកប៉ុយសូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3P-2645 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់ គេចខ្លួនបាត់បន្ទាប់ ពី បានដឹងថាខ្លួនបានបើកបុកអ្នកដំណើរស្លាប់។
ដោយឡែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើនេះឈ្មោះ ជៀប ផល្លី អាយុ២៤ឆ្នាំ មានស្រុកកំណើតខេត្តព្រៃវែង។ មុនជួបគ្រោះថ្នាក់ឈ្មោះ ជៀប ផល្លី បានជិះម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ 1BW-1664 ចេញពីផ្ទះបងប្អូននៅជិតកន្លែងកើតហេតុ ឆ្លងផ្លូវជាតិ លេខ២ ក្នុងទិសដៅពីលិចទៅកើត បំណងត្រឡប់ទៅស្រុកកំណើតវិញ លុះឆ្លងផ្លូវបានពាក់ កណ្តាល ផ្លូវ ក៏ត្រូវរថយន្តបង្កហេតុខាងលើដែលបើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅ ពីត្បូង មកជើង ដោយល្បឿនលឿន បុកពីក្រោយបណ្តាលឲ្យអ្នកជិះម៉ូតូដួលហើយត្រូវ រថយន្តកិន បែក ក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មបំផុត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះធ្វើការអន្តរាគមន៍វាស់វែង និង ឃាត់ទាំងរថយន្តម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះ ស្រាយនាពេល ក្រោយ៕