កំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ជំរុញ ដល់ សមាគម និកាយ សាសនា ចក្រនៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ ឲ្យ ចូលរួម ជួយ ឧបត្ថម្ភ ក្នុង ការ សាងសង់ អគារ ទីតាំង សម្រាប់ ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ ឆ្កែ ឆ្កួត ដែល ជា តម្រូវ ការ ចាំបាច់ មួយ និង
ជំរុញ ឲ្យ មាន ការ ប្រើប្រាស់ បង្គន់ អនាម័យ គ្រប់ ៗ ខ្នង ផ្ទះ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ខណៈ ដែល ឯកឧត្ដម បានអនុញ្ញាតិ ឲ្យ ថ្នាក់ ដឹក នាំ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ អញ្ជើញ ចូល ជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារ នាព្រឹក ថ្ងៃ ទី ២៧ ខែឧសភា ឆ្នាំ ២០១៩ នៅ សាលាខេត្តកំពង់ចាម ។
បន្ទាប់ ពី ថ្នាក់ដឹកនាំ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ បានទាមទារ សន្យា ចង់ ជួយ ឧបត្ថម្ភ ជា សម្ភារៈ បរិក្ខារ ពេទ្យ សម្រាប់ ជួយ សង្គ្រោះ ដល់ អាយុជីវិត ប្រជាពលរដ្ឋ យើង ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន ធ្វើ ការ ថ្លែង អំណរគុណ និង កោតសរសើរ ចំពោះ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ ដែល តែង តែ ចូលរួម ជួយ អភិវឌ្ឍន៍ ក៏ដូចជា ជួយ ទំនុក បម្រុង ដល់ ប្រជាពលរដ្ឋ ក្រីក្រ នាពេលកន្លងមក ។
ជា មួយ គ្នា នោះ ឯកឧត្ដម អភិបាល ខេត្ត ក៏ បាន ស្នើសុំ ឲ្យ ជួយ ឧបត្ថម្ភ ក្នុង ការ សាងសង់ អគារ ទីតាំង សម្រាប់ ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ ឆ្កែ ឆ្កួត ដែល ជា តម្រូវ ការ ចាំបាច់ មួយ ព្រោះ ដំណាក់កាល បច្ចុប្បន្ន នេះ មាន ប្រជាពលរដ្ឋ ជាច្រើន បាន នឹង កំពុង ប្រើប្រាស់ សេវា សុខាភិបាល ការពារ ឆ្លង ជម្ងឺ ឆ្កែ ឆ្កួត ។
ឯកឧត្ដម អភិបាល ខេត្ត បាន បន្ត ថា សម្រាប់ ខេត្ត កំពង់ចាម ទាំង មូល មាន ២៧ ម៊ឺន ខ្នង ផ្ទះ ក្នុង នោះប្រជាពលរដ្ឋ ដែលប្រេីប្រាស់ បង្គន់ អនាម័យ មាន ត្រឹមតែ ជាង ១៧ម៊ឺន ខ្នង ផ្ទះ ប៉ណ្ណោះ ដោយ ឡែក នៅជាង ៩ម៊ឺន ៨ ពាន់ ខ្នង ផ្ទះ ទៀត ពុំមាន ការប្រេីប្រាស់ បង្គន់ អនាម័យ នោះទេ ដូច្នេះ សូម ឲ្យ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ ជួយ ធ្វើ ការ ផ្សព្វផ្សាយ និង ផ្ដល់ លទ្ធភាព ឲ្យ បងប្អូន ប្រជាពលរដ្ឋ យើង ជាពិសេស អ្នក នៅ តាមទីជនបទ មាន ការ ប្រើប្រាស់ បង្គន់ អនាម័យ គ្រប់ ៗ ខ្នង ផ្ទះផងដែរ ៕





































