លោកសំ លាងទ្រី អំពាវនាវដល់ម្ចាស់យានយន្តទាំងតូចទាំងធំ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺ កុំដឹកលើសទម្ងន់កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត!

0

ព្រះវិហារ: ប្រធានមន្ទីសាធារណ:ការណ៍ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានសរសេរបង្ហោះតាមបណ្តាញសង្គមFacebook បញ្ជាក់ថា ខេត្តព្រះវិហារ នៅលើផ្លូវជាតិលេខ៦២ នៅតែបន្កកេីតមានស្ទេីរជារៀងរាល់ថ្ងៃ ចំពោះអ្នកបើកបរល្មើសច្បាស់ទាំងតូចទាំងធំបើទោះបីជាសមត្ថកិច្ច និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី។

លោកសំ លាងទ្រី បានបញ្ជាក់បន្តថា ក្នុងខែឧសភា ឆ្នាំ២០១៩នេះ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន៣៤៧គ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យ យាយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ចាប់ឃាត់បាន ក្នុងនោះ÷ ចំនួន១៥៤គ្រឿងពិនិត្យឃើញថាត្រឹមត្រូវ, ចំនួន០៣គ្រឿងកំលាំងកាត់ទ្រុងនៅនឹងកន្លែង, ចំនួន២៣គ្រឿងដឹកសំពីងសំពោង, ចំនួន១៥៤គ្រឿងខ្វះឯកសារ, ចំនួន០២គ្រឿងឯកសារក្លែងក្លាយ, ០៩គ្រឿងដោះរានតខាងក្រោយ, បណ្ណបើកបរក្លែងក្លាយចំនួន០១, និងរថយន្តមិនមានផ្លាកលេខ ០១គ្រឿង។ លោកថា បច្ចុប្បន្នយានយន្តទាំងនោះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានធ្វេីការអប់រំណែនាំ និងផាកពិន័យតាមនីតិវិធីច្បាប់រួចរាល់។

ប្រធានមន្ទីសាធារណ:ការណ៍ និងដឹកជញ្ជូនខេត្តព្រះវិហារ សំ លាងទ្រី បានបញ្ជាក់ទៀតថា បើផ្អែកតាមតួលេខដែលធ្វើការពិនិត្យរយៈពេលមួយខែនេះ ឃើញថាម្ចាស់រថយន្តភាគច្រើនមិនបានគោរពតាមច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដែលករណីនេះ លោកបានអំពាវនាវសូមឲ្យម្ចាស់យានយន្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺ កុំដឹកលើសទម្ងន់ កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត៕សួនលីណា