បណ្ឌិតសភាកម្ពុជាកៀបជាប់រថយន្តទៅមុខមិនរួចពេញ ៖ បុរសចិនស្រវឹងស្រាជោគជាំពីរនាក់បានបើករថយន្តឡិចស៊ីសRX៣00 យ៉ាងលឿនទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៦ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿនក៏ស្ទុះទៅបុកទម្លុះរបងរាជ្យបណ្ឌិត សភាកម្ពុជា តែសំណាងល្អ
អ្នកបើកបរពុំមានគ្រោះថ្នាក់ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៦ កក្កដា ២០១៤ នៅចំណុចមុខក្រុមហ៊ុន ម៉ាសឺដា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2K-2861 ជិះដោយបុរសពីរនាក់ស្រវឹងស្រាជោគជាំ ដោយធ្វើដំណើរតាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចដោយបើករថយន្តលឿនដូចហោះ មកដល់ចំណុចកើតហេតុរថយន្តបានជ្រុលចង្កូតទៅបុករះរនាំងដែកពុះ ចែកទ្រូងផ្លូវបាក់អស់៦ផ្ទាំង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ស្ទុះទៅបុកទម្លុះរបងរាជ្យបណ្ឌិតសភាកម្ពុជាកៀបជាប់ទៅមុខមិន រួច តែសំណាងល្អអ្នកបើកបរមិនមានរងរបួស។
ក្រោយពេលកើតសុខអ្នកជិះក្នុងរថយន្តទាំងពីរ នាក់បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់ ៕



































![00135[08-54-44]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0013508-54-44.jpg?resize=550%2C412&ssl=1)
![00128[08-53-46]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0012808-53-46.jpg?resize=550%2C412&ssl=1)
![00129[08-53-54]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0012908-53-54.jpg?resize=550%2C412&ssl=1)
![00133[08-54-15]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/0013308-54-15.jpg?resize=550%2C412&ssl=1)
