អភិបាលខេត្តព្រះស៊ីហនុ ស្នើអ្នកបើកបរទាំងអស់គោរពច្បាប់ចរាចរណ៍

0

ខេត្តព្រះសីហនុ និងជាអនុប្រធានគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត ស្នើអ្នកបើកបរទាំងអស់គោរពច្បាប់និងយោគយល់គ្នាពេលបើកបរដើម្បីកាត់បន្ថយការកកស្ទះនិងចៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លវគោកលើកទី១២ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៨ខែឧសភា២០១៩។

យោងតាមការលើកឡើងក្នុងទិវានេះបង្ហាញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមគួរអោយព្រួយបារម្ភណ៍គ្រាដែលប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់គ្រប់វិស័យ ជីវភាពពលរដ្ឋមានភាពធូរធារក្រោមដំបូលសន្តិភាពក្នុងការដឹកនាំរបស់រាជរដ្ឋាភបាលកម្ពុជា មានសម្តេចតេជោសែន ជាប្រមុខដឹកនាំ។ទន្ទឹមនេះនៅខេត្តព្រះសីហនុ ការកកស្ទះចរាចរណ៍តាមដងផ្លូវនិងគ្រោះថ្នាក់ចរាចរណ៍ ក៏កំពុងកើតមានគួរកត់សំគាល់ផងដែរស្របពេលដែលខេត្តនេះកំពុងមានកំណើនអភិវឌ្ឍន៍ នាំអោយមាន កំណើនយានយន្ត និងកំណើនមនុស្ស។

ករណីកកស្ទះចរាចរណ៍នេះដែរ ត្រូវបានគេមើលឃើញថាបណ្តាលមកពីចំណុចមួយចំនួន ដូចជា ១.អ្នកបើកបរមិនគោរពច្បាប់និងបើកមិនសូវមានការយោគយល់គ្នា ២.ការឈប់ ឬចតគ្មានសណ្តាប់ធ្នាប់ ខណៈនៅតាមអាហារដ្ឋាន សណ្ឋាគារ អាគារពាណិជ្ជកម្មខ្លះគ្មានចំណត ។៣.ផ្លូវថ្នល់តូច មិនសមាមាត្រជាមួយកំណើនយានយន្ត ៤.ចិញ្ចើមផ្លូវរងការរំលោភធ្វើអាជីវកម្មជាដើម។ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្តល់អនុសាសន៍ចំនួន៩ចំណុច៖
១. ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តអោយបានត្រឹមត្រូវ ២.អ្នកបើកបរត្រូវពាក់ខ្សែក្រវ៉ាត់ឬមួកសុវត្ថិភាព ៤.កុំបើកលើសល្បឿនកំណត់ ៥.កុំវ៉ាជែងដោយប្រថុយ ៦.គោរពសិទ្ធអាទិភាព និងយោគយល់គ្នាពេលបើកបរ ៧.កុំបើកបរក្នុងស្ថានភាពស្រវឹង ៨.កុំផ្ទុកលើសកំណត់៩.អ្នកបើកបរ ត្រូវមានគ្រមសីលធម៌។

ឯកឧត្តម យន្ត មីន និយាយថា បញ្ហាការកកស្ទះនេះ អាជ្ញាធរសមត្ថកិច្ចកំពុងគិតគូរដោះស្រាយចំពោះមុខ ដោយតំរូវអោយ ១.ធ្វើផ្លូវឯកទិស២.បន្តសកម្មភាព អប់រំផ្សព្វផ្សាយអោយបានទូលំទូលាយបន្ថែមទៀត
៣.វិធានការណ៍ផាកពិន័យ ឬអនុវត្តវិធានការណ៍ច្បាប់អោយបានតឹងរឹងបំផុត។តាមរយៈទិវានេះឯកឧត្តម យន្ត មីន មានរំពឹងថាអ្នកចូលរួមថ្ងៃនេះនឹងយកខ្លឹមសារនេះទៅអប់រំផ្សព្វផ្សាយបន្តដល់ពលរដ្ឋបន្ថែមទៀតដើម្បីជម្រុញពួកគេអោយមានការចូលរួមទាំងអស់គ្នាទើបអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងចៀសវាងការកើតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

គួរបញ្ជាក់ថាសំរាប់ខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦៧ ករណី ស្លាប់៤៥នាក់ របួស១១៩នាក់ បើធៀបឆ្នាំ២០១៨ បានកើនឡើង៦៦នាក់ ក្នុងនោះអ្នកស្លាប់បានកើន១៧នាក់ អ្នករបួសកើន៦៦នាក់។នេះយោងតាមរបាយការណ៍នគរបាលចរាចរណ៍ខេត្តព្រះសីហនុ៕