កំពង់ចាម : ឯកឧត្ដម គួច ចំរើន អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម និង ជា អនុប្រធាន កិត្តិយស សាខា កាកបាទក្រហម កម្ពុជា ខេត្ត នាព្រឹក ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០១៩នេះ បាន បេីកកិច្ច ប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ អនុគណៈកម្មការដេីម្បី រៀបចំ ទិវាជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់ខេត្តកំពង់ចាម នឹងធ្វើនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដែលទិវានេះ ធ្វើឡើង ក្នុង
គោលបំណងស្វែងរកមូលនិធិពីសប្បុរសជនដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ខួបលើកទី១៥៦ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” នឹងធ្វើនៅទីតាំងសាខាកាកបាទ ក្រហមកម្ពុជា។ ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ។ 
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អនុប្រធាន កិត្តិយស សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម លើកឡើងដែរថា រាល់ការជួយឧត្តម្ភជាថវិកា និងសម្ភារៈរបស់សប្បុរសជន បានចែកជូនទៅកាន់ប្រាជាពលរដ្ឋ ដែលកំពុងត្រូវការ ការជួយសង្រ្គោះពិតប្រាកដ។ ឯកឧត្តមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាន និងកំពុងជួយជនក្រីក្រ ជន ទីទ័ល ក្រ និងជួយដល់ ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ និងងាយរងគ្រោះដោយសារគ្រោះធម្មជាតិជាច្រើននាក់ ហើយសកម្មភាពទាំងអស់នេះ គឺបានទទួល ជោគជ័យទៅបានអាស្រ័យដោយមានការចូលរួមជួយ
ឧបត្ថម្ភអំពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែល រហូត មក ដល់ ពេល នេះ គឺសាខាកាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម ទទួល បានថវិកា ពី សប្បុរស ជន ចំនួនជាង៣៩ម៊ឺន ដុល្លារ សហរដ្ឋអាមេរិក និង លុយ ខ្មែរ ជាង០៧លានរៀល ហេីយឯកឧត្តមសូមអំពាវនាវដល់សប្បុរសជន ទាំងអស់ឲ្យបន្តការចូលរួមជួយជាសម្ភារៈ និងថវិកា ជាមួយសកម្មភាពកាកក្រហម កម្ពុជា បន្តទៀត៕




































