កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ ក្រៅពីក្តីអាណិតអាសូដល់ក្មេងប្រុសពិការ ដែលរស់នៅក្នុងមួយជីវិត ក្មួយប្រុសពុំអាចជួយខ្លួនឯងបាន ដោយវាសនាអភ័ពនេះ បានចាប់ផ្តើមតាំងពីកំណើត និងរស់មកដល់សព្វថ្ងៃនេះ ជាភារកិច្ចលើកដាក់ជុះនោម បានពឹងផ្អែកលើអ្នកម្តាយនិងលោកឳពុកជាអ្នកមើលថែ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជួយបែងចែកទុក្ខលំបាកពីក្រុមគ្រួសារនេះ ដែលកំពុងតែមាន ជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច បានផ្តល់ក្តីសង្ឃឹមដល់ក្មួយប្រុសអភ័ព ដោយបានផ្តល់រទេះរុញមួយគ្រឿង ជូនល់ក្មួយប្រុស ដើម្បីមានឳកាសបាន ធ្វើដំណើរទៅណាមកក្នុងភូមិ និងជួយសម្រួលការងារដល់ឳពុកម្តាយ ដែលពិធីប្រគល់រទេះរុញនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩ ។
ក្មួយប្រុសអាភ័ពមានឈ្មោះលី វណ្ណា អាយុ១៣ ឆ្នំា មានសតិ មិនប្រក្រតី រស់នៅក្នុងគ្រួសារជនជាតិភាគតិចគួយ មានឳពុកឈ្មោះ ហេង លី អាយុ៦៨ ឆ្នំា និងម្តាយឈ្មោះចាន់ ខុន អាយុ៥៤ ប្រកបរបរធ្វើស្រែ រស់នៅក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រស់នៅសព្វថ្ងៃបានម្តាយថែទាំលើកដាក់រាល់ថ្ងៃ បានក្តី លំបាកបី ពរ តែពេលនេះ ទឹកចិត្តសម្បុរសធម៌របស់ ឯកឧត្តម សោម ស៊ុន និងក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តល់រទេះរុញថ្មីជូននេះ ដើម្បីជួយរំលែកទុក្ខលំបាកមួយ ចំនួនផងដែរ។
ក្នុងឳកាសផ្តល់រទេះរុញនេះ ក្រុមការងារក៏បាន ឧបត្ថម្ភបន្ថែម នូវអង្ករចំនួន៥០គីឡូក្រាម មីយើងចំនួនពីរកេសទឹកត្រី ទឹក ស៊ីអ៊ីវចំនួន ២ យួរនិងថវិកា ចំនួន ១០០,០០០ រៀល ក្មួយប្រុស លី វណ្ណា មានចិត្តសប្បាយរីករាយដោយបានទទួលរទេះរុញថ្មីនេះ ចំណែកលោកឳពុក និងអ្នកម្តាយក្មួយប្រុស បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និង ក្រុមការងារតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបាន ជួយដល់គ្រួសាររបស់ពួកគាត់ ថែមទាំងបានបន់ស្រន់ដល់ ព្រះបារមីស័ក្កសិទ្ធតាមជួយថែរក្សា ឯកឧត្តមនិង ក្រុមការងារ ឲ្យសម្រេចជោគជ័យគ្រប់ភារកិច្ច និងឈ្នះអស់មាសត្រូវ ។
ដោយ ប៊ុន រដ្ឋា





































