កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញណែនាំដល់មន្ត្រីជំនាញ អោយខិតខំបំរើសេវា ការប្រមូលពន្ធ អោយកាន់តែលឿន ហេីយអោយកាន់តែមានតម្លាភាព ជូនប្រជាជន ។ ជាពិសេសទៀតនោះ គឺការបង់ពន្ធ ត្រូវមានវិក្កយបត្រ បេីការបង់ពន្ធពុំមានវិក្កយបត្រ ឬជំពាក់វិក្កយបត្រនោះ គឺអត់តម្លាភាព។ ការថ្លែងយ៉ាងដូច្នេះក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ។ 
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះ គឺពិតជាមានសារៈសំខាន់ណាស់ ធ្វើឡើងក្នុងគោលបំណងអោយមន្រ្តីរាជការរបស់យើង ទាំងថ្នាក់ដឹកនាំខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ដែលជាអ្នកអនុវត្តផ្ទាល់ ទទួលបាននៅចំណេះដឹង ក្នុងការចែករំលែក ទៅដល់មូលដ្ឋាន របស់ខ្លូនផងដែរ ។ 
ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនិតិកាលទី៦នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ អោយកាន់តែស៊ីជម្រៅថែមទៀត ក្នុងនោះបានលើកឡើងនៅវិធានការបង្កើនប្រសិទិ្ធភាពក្នុងការគ្រប់គ្រង និងការប្រមូលពន្ធអោយកាន់តែមានតម្លាភាព អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះ ក៏ជាផ្នែកមួយនៃកិច្ចការដ៏សំខាន់ សម្រាប់សាខាពន្ធដារខេត្ត ក្នុងការប្រមូលពន្ធជូនរដ្ឋ ប្រកបដោយជោគជ័យតាមផែនការ ដែលក្រសួងបានកំណត់។
ដែលមិនមែនជាការតំឡើងថ្លៃប្រាក់បង់ពន្ធនោះទេ គឺជាការកែកំណែទម្រង់ជាក់ស្ដែង ឲ្យមន្ត្រីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងមានតម្លាភាពទៀតផង។ ដោយឯកឧត្ដម បានជំរុញណែនាំដល់មន្ត្រីជំនាញ អោយខិតខំបំរើសេវា ការប្រមូលពន្ធ អោយកាន់តែលឿន ហេីយអោយកាន់តែមានតម្លាភាព ជូនប្រជាជន ។
ជាពិសេសទៀតនោះ គឺការបង់ពន្ធ ត្រូវមានវិក្កយបត្រ បេីការបង់ពន្ធពុំមានវិក្កយបត្រ ឬជំពាក់វិក្កយបត្រនោះ គឺអត់តម្លាភាព ៕




































