ព្រះវិហារ =ទីតាំងស្តុបឈើមួយកន្លែងដែលគេដឹងថាមានថៅកែឈ្មោះ ហេងយ៉ារិ ហៅ ចែ ផន សព្វថ្ងៃកំពុងតែប្រមូល ទិញឈើអត់ច្បាប់យ៉ាងអាណាធិតេយ្យចូលមកស្តុបទុកក្នុងដេប៉ូលួចលាក់មួយកន្លែងរួចដឹកជញ្ជួនតាមរថយន្តខ្នាតយក្ស យកទៅលក់អោយម្ចាស់ដេប៉ូឈើនៅក្នុង ខេត្តកំពង់ធំ។
បើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា រាល់ថ្ងៃនេះ ចែ ផន បានកៀងគរប្រមូលទិញឈើពីប្រជាពលរដ្នតាមគោយន្តកន្ត្រៃ ក្នុងមួយថ្ងៃៗរាប់សិបម៉ែត្រគួប លុះបានគ្រប់ចំនួនក៍ដាក់ឡានធំៗយកទៅលក់បន្តនៅខេត្តកំពង់ធំ ដោយទៅម្តងៗ ២ទៅ៣ឡានធំៗ. ការធ្វើដំណើរទៀតសោត គេមិនដែលឃើញមានមន្ត្រីជំនាញពាក់ពន្ធ័ ណាធ្វើការបង្រ្កាបម្តងណាឡើយ។
ពាក់ព័ន្ធក្នុងករណីនេះ ប្រជាពលរដ្ឌបានដាក់ការសង្ស័យថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ទំនងជាមានភាគហ៊ុន ជាមួយឈ្មួញឈើដុះស្លែរម្នាក់នេះហើយ បានជា សម្ងំឈឹង គ្មានបទបញ្ចា និងគ្មានវិធានការអ្វីសោះ បណ្ដោយអោយឈ្មួញម្នាក់នេះអាចដឹកជញ្ចូនឈើអត់ច្បាប់យ៉ាងរលូនពីក្រុងព្រះវិហារ ទៅខេត្តកំពង់ធំ។
ពាក់ព័ន្ធនិង ការរឹះគន់របស់ មន្រ្ដីរាជការ និងពលរដ្ន យើងពុំអាចសុំការបំភ្លឺពីថៅកែឈើដុះស្លែរ ឈ្មោះចែផន និងបានទេ ដោយសារ ទូស័ព្ទចូលតែមិនលើក ។
ចំណែក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារវិញ យើញពុំអាចសុំការបំភ្លឺបានទេ ដោយសារយើងពុំមានលេខទូស័ព្ទ តែទោះយ៉ាងណា យើង រងចាំការបកស្រាយ ពី ឯកឧត្តមគ្រប់ម៉ោងធ្វើការ ៕ប៊ុនរិទ្ធី ព័ត៍មានបឋម