ពលរដ្នខេត្តកំពង់ធំនិងទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើនទៀតក្នុងឆ្នាំ២០១៩នេះ

កំពង់ធំ៖ដោយមើលឃើញពីស្ថានភាពបច្ចុប្បន្នមានភាពមមារញឹកចំពោះចរាចរណ៍នៅលើដងផ្លូវ ក្នុងក្រុងស្ទឹងសែននិង ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ផងនោះ ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ របស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកំពុងតែសាងសងនូវសមិទ្ធិផលថ្មីៗជាច្រើនទៀតទុកជាចំណង់សំរាប់ពលរដ្ននៅខេត្តកំពងធំ ជាក់សែ្ដង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរៀបចំប្រព័ន្ធលូរំដោះទឹក ដែលដក់នៅតាមដងផ្លូវចន្លោះភូមិអាចារ្យលាក់ សង្កាត់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋធ្វើដំណើរទៅមក។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ការរៀបចំដាក់លូរំដោះទឹក មានប្រវែង១៦០០ម៉ែត្រ បើគិតជាចំនួនលូ ស្មើនឹង៧៥០កង់ មានមុខកាត់៨តឹក ដែលជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ឆ្នាំ២០១៩។
ដោយឡែកកន្លងមកនៅតាមដងផ្លូវ ក្នុងក្រុងស្ទឹងសែនចន្លោះភូមិអាចារ្យលាក់ ពេលមានភ្លៀងម្ដងៗមានទឹកដក់នៅតាមដងផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរដូចនេះហើយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំបានរៀបចំប្រព័ន្ធលូរំដោះទឹកនៅតាមដងផ្លូវដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរជាពិសេស ដើម្បីថែរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ និងកែលម្អសោភ័ណភាពក្រុង ឱ្យមានភាពស្រស់ស្អាត ជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកសំរាក សំហែរកាយក្នុងខេត្តរបស់យើង ដោយកន្លងមកភ្ញៀវទេសចរណ៍គ្រាន់តែឆ្លងកាត់ហើយហួសទៅខេត្តដ៏ទៃ។
លោក ជូ កូឡា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយសហការថែរក្សានឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវ ឬនៅមាត់លូដែលជាហេតុឱ្យមានការរាំងស្ទះទឹកនៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវជាដើម។ល។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋមានការសាទរជាខ្លាំងដោយពួកគាត់នឹងទទួលបាននូវចំណងដៃថ្មី ក្នុងឆ្នាំ២០១៩នេះ ព្រោះថា គាត់លែងលំបាករឿងទឹកដក់នៅតាមមុខផ្ទះទៀតហើយ ហើយគាត់នឹងចូលរួមថែរក្សាសម្បត្ដិទាំងអស់នេះ ឱ្យបានគង់វង្ស ៕ប៊ុនរិទ្ធី