ស្ទឹងត្រែងៈខណ្ឌរដ្ឋបាលជលផល បើកវគ្គសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការពង្រឹងបណ្តាញសហគមន៍នេសាទ និងសហគ្រប់គ្រងធនធានជលផលរយៈពេល១ថ្ងៃ នៅសណ្ឋាគារអង្គរមាស ដោយមានការចូលរួមពី ណ្តាញសហ គមន៍នេសាទជាង៣០សហគមន៍ មកពីតាមបណ្តារក្រុង.ស្រុកក្នុងខេត្តស្ទឹងត្រែង និងអង្គការដៃគូរ
ក្នុងវិស័យជលផល ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រោមការសម្រមសម្រួលពីលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល ចូលរួមសម្របសម្រួលដោយលោក ស៊ូ សូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគម ន៍នេសាទ នៃខណ្ឌរដ្ឋបាលជលផល និងលោក ផេង បឿន តំណាងបណ្តាញសហគមន៍នេសាទថ្នាក់ខេត្តផងដែរ ។
គោលដៅក្នុងវគ្គសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺចង់ពង្រឹងបណ្តាញសហគម ន៍នេសាទ កសាងសមត្ថភាពដល់សមាជិកបណ្តាញ ក្នុងការឆ្លើយតបទៅនិងការ គ្រប់គ្រងធនធាន នៅតាមភូមិនិងស្រុក ជាពិសេស ចង់ឲ្យបងប្អូនប្រជាសហគមន៍នេសាទទាំងអស់ក្នុងមូលដ្ឋាន មានឆន្ទៈក្នុងការការពារថែរក្សាសម្បត្តិធម្មជាតិ និងធន
ធានជលផល ដូចជាត្រីមេពូជ និងប្រភេទត្រីកម្រដែលជិតផុតពូជជាដើម ។
លោក ស៊ូ សូត្រា អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍នេសាទ នៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង មានប្រសាសន៍ថាៈ អ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលនេះគឺយើងបានជួបជុំគ្នា ក្នុងការរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាដើម្បីការពារធនធា នជលផលឲ្យគង់វង្សយូរអង្វែង ។ដូចដែលយើងបានដឹងស្រាប់ហើយថា រាជរដ្ឋាភិបា លបានធ្វើការកែទម្រង់ដើម្បីរកមធ្យោបាយក្នុងការគ្រប់គ្រងធនធានជលផល ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានគម្រោង បានមានប្រសាសន៍ថាៈនេះគឺជាគោលបំណងរបស់ខណ្ឌរដ្ឋបា លជលផល ស្វែងរកនូវវិធីសាស្ត្រក្នុងការធ្វើការងាររួមគ្នារវាងខណ្ឌរដ្ឋបាលជលផលជាមួយប្រជាសហគមន៍ទាំងអស់ ។ យើងទាំងអស់គ្នាបានដឹងហើយថា.វិសាលភាពនៃធនធានជលផល ក្នុងខេត្តស្ទឹងត្រែង មានទន្លេធំៗបួនហូរកាត់ ក្នុងនោះមានៈទន្លេមេគង្គមានប្រវែង១២០គីឡូម៉ែត្រ.ទន្លេសេកុងមានប្រវែង១៤១គីឡូម៉ែត្រ. ទន្លេសេសានមានប្រវែង១២១គីឡូម៉ែត្រនិងទន្លេស្រែពកមានប្រវែង៦៥គីឡូម៉ែត្រ.
សរុបទន្លេទាំងបួន មានប្រវែង៤៤៧គីឡូម៉ែត្រ និងមានអូរតូចធំជាច្រើនទៀត ។ទាំងអស់នេះគឺសុទ្ធតែមានប្រព័ន្ធអេកូរឡូស៊ីៈ រុក្ខជាតិទឹក ព្រៃលេចទឹក ទឹកជួរ ផ្ទាំងថ្មប៉ប្រ៉ះទឹកជាដើម . នេះគឺជាជម្រកមួយយ៉ាងសម្បើម និងសម្បូរបែបរបស់ធនធានជលផល ។ 
នាយខណ្ឌរដ្ឋបាលជលផល បានបន្ថែមថាៈត្រូវរក្សាស្ថានភាពធនធានជលផល ឲ្យមានតទៅមុខ នៅក្នុងទឹកដីខេត្តស្ទឹងត្រែង គឺដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។លោកនាយខណ្ឌបានបន្តថាៈឯយន្តការ នៃការបង្រ្កាប ការនេសាទខុសច្បាប់វិញនោះ ហើយអ្វីដែលកំពុងចុះយុទ្ធនាការ គឺប្រើយុទ្ធសាស្រ្តដោយទន់ភ្លន់ តាមរយៈការអប់រំ ផ្សព្វផ្សាយណែនាំ ក៏ដូចជាធ្វើកិច្ចសន្យាជាដើម ដែលមាននៅតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គម ។ ហើយបន្ទាប់ពីការអប់រំផ្សព្វផ្សាយ ជលផលក៏មិនភ្លេចនូវការអនុវត្តវិធានការច្បាប់នោះឡើយ ។ហើយអ្វីដែលជាមោទនៈភាព និងជាការជោគជ័យនោះ គឺការអនុវត្តនៃការចុះយុទ្ធនាការនាពេលកន្លងមក គឺក្រុមការងារនៃខណ្ឌរដ្ឋបាលជលផល ក៏ដូចជាប្រជាសហគមន៍ទាំងអស់ បានចុះបង្រ្កាបដោយមិនទទួលការសូកប៉ាន់ ក៏ដូចជាត្រូវរ៉ូវគ្នាជាមួយប្រជានេសាទខុសច្បាប់នោះឡើយ ៕




































