មេបញ្ជាការរង កងទ័ពជើងគោក បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធារយៈពេល១ខែរបស់ទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៩៣!

0

(ព្រះវិហារ): ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា សឿន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ប្រជុំបូកសរុបលទ្ធផលការងារយោធាខែ“គិតចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩” និងដាក់ចេញទិសដៅអនុវត្តបន្តការងារយោធា ខែមិថុនា ឆ្នាំ២០១៩ របស់ទីបញ្ជាការវរសេនាតូចលេខ៣៩៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសែនរុងរឿងពី  ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះក៏មានអញ្ជើញចូលស្តាប់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នៃវរៈសេនាតូចទាំង៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ ដើម្បីដកស្រង់ យកបទពិសោធន៍ការងារទូរទៅ ដែលអង្គភាពសម្រេចបាន ក្នុងការប្រឡងប្រណាំងស្នាដៃ ពីអង្គភាពមួយ ទៅអង្គភាពមួយ។

លោកវរៈសេនីយ៍ត្រី ខាន់ សុខុម មេបញ្ជាការវរសេនាតូច៣៩៣ បានបញ្ជាក់ថា នៅក្នុងរយៈពេល១ខែកន្លងមកនេះ អង្គភាពសម្រាច់បានលទ្ធផលជាច្រើនទាំងការកសាង និងការងារបង្ករបង្កើនផល ក៍ដូចជាការចិញ្ចឹមសត្វ ពិសេសការងារដឹកនាំបញ្ជា មិនតែប៉ុណ្ណោះអង្គភាពបានខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី និងភារកិច្ច ដែលថ្នាក់លើបានដាក់ចុះ ទាំងការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន និងការងារបង្ករបង្កើនផលចិញ្ចឹមសត្វ ព្រមជាមួយនិងការដាំដំណាំយុទ្ធសាស្ត្រ ធ្វើឲ្យអង្គភាពរឹងមាំ រើកចម្រើនឡើងពី១ខែ ទៅ១ខែ ឥតឈប់ឈរ។

បន្ទាប់ពីបានស្តាប់ នូវរាល់របាយការណ៍លើកឡើង ស្តីពីការងារទូរទៅ របស់វរសេនាតូចទាំង៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសម្រាច់បានយ៉ាងល្អប្រសើរ។

ជាពិសេសយុទ្ធសាស្ត្រ០៣ សកម្មភាព១០ និងបទបទបញ្ជា១១ចំណុះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ ហើយក៍ត្រូវបន្តចុះជួយបងប្អូនប្រជាពលរដ្ឋ ព្រមជាមួយនិងបងប្អូនគ្រួសារទ័ព ដែលមានជីវភាពខ្វះខាត ក្រីក្រគ្មានទីពឹង និងបន្តយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់់ឲ្យបានទាន់ពេលវេលា ដែលពួកគាត់កំពុងជួបការលំបាក។

ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក បានធ្វើការជម្រុញបន្ថែមថា ថ្នាក់ដឹកអង្គភាពទាំងអស់នៅក្នុងទិសជួរមុខជាប់ព្រំដែនថៃ-ឡាវ ធ្វើយ៉ាងយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការគ្រប់គ្រោងកម្លាំង បង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងមិត្តតាមបណ្តោយព្រំដែន ដើម្បីរក្សាធានាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៃប្រទេសទាំងកម្ពុជា-ឡាវ និងកម្ពុជា-ថៃ។ បន្តខិតខំបន្ថែមទៀតចំពោះចលនាប្រឡងប្រណាំងទាំងការងារកសាង និងការងារបង្ករបង្កើនផល ពីអង្គភាពមួយ ទៅកាន់អង្គភាពមួយ ពីគ្រួសារមួយទៅកាន់គ្រួសារមួយ អោយបានខ្លាំងខ្លាបន្ថែមទៀត៕សួនលីណា