ក្រចេះ៖ នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់បានសម្រុកដឹកជញ្ជូនឈើចេញពីព្រៃឡង់តាមគោយន្តកន្ត្រៃនិង រថយន្តសាំយ៉ុងកែច្នៃ
ជាច្រើនគ្រឿង ឆ្លងកាត់ស្រុកព្រែកប្រសព្វនាំឆ្ពោះ ទៅកាន់តាមដេប៉ូនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានយ៉ាងរលូនដោយគ្មានការំខានពីសំំណាក់មន្ត្រីជំនាញពាក់ពន្ឋ័ នៅក្នុងស្រុកនេះឡើយ ។
សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់ខាងលើនេះគេសង្កេតឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងដោយលោកប៊ួយ រតនា ហាក់មិនមានវិធានការបង្ក្រាបឬទប់ស្កាត់នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ ។
ប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានបង្ហើបអោយដឹងថា ពាក់ពន្ឋ័និងកាដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់រាល់ថ្ងៃ លោក ប៊ួយ រតនា ដែលជានាយផ្នែករដ្ឋបាលព្រៃឈើដែល គ្រប់គ្រងនៅតំបន់នោះ គាត់មិនសូវដឹងទេ ដោយសារលោកបានចាត់តាំងមន្ត្រីរបស់លោកឈ្មោះ ណុប ណារិទ្ឋិ នាយរងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វគឺជាអ្នកចាត់ចែងលើការងារនេះ ។
ប្រភពបានបន្តរឲ្យដឹងថាសកម្មភាពនៃការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃទ្បង់ មានគោយន្តកន្ត្រៃជាច្រើនគ្រឿង និងរថយន្តសាំយ៉ុងកែច្នៃ ផ្សេងទៀតបានធ្វើការសម្រុកដឹកជញ្ជូនចេញពីព្រៃ មកតាមផ្លូវលំមួយខ្សែរ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ក្បែស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើ និងបន្តរទៅតាមផ្លូវជួរមាត់ទន្លេមួយចំនួនគឺបានឆ្លងតាមកំពង់ដរ ភ្នំសុពណ៌កាឡី ទៅព្រែកតាហ៊ុប ដើម្បីបន្តទៅ កាន់ខេត្តត្បូងឃ្មុំ និងមួយចំនួនទៀតនាំឆ្ពោះត្រង់ទៅកាន់ខេត្តកំពង់ចាមតែម្ដង ។
ប្រភពពីសមត្ថកិច្ចជំនាញពាក់ពន្ឋ័ និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា
រថយន្តដឹកឈើទាំងនោះ ជារបស់លោក ហេង មេឃុំសោប ព្រែកប្រសព្វយើងហ្នឹង ហើយឈ្មួញមួយចំនួនផ្សេងទៀត អ្នកមកពីកន្តុជ្រំុ និងខេត្តកំពង់ចាម ។ហើយសកម្មភាពនេះ អាចដំណើរការទៅបានដោយមានកាបើកខៀវពីសំណាក់ មន្ត្រីជំនាញ
និងសមត្ថកិច្ចពាក់ពន្ឋ័ នៅតំបន់នោះ ប្រភពមួយផ្សេងទៀតបង្ហើបថា ក្រុមឈ្មួញត្រូវ បង់ លុយអោយទៅមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកព្រែកប្រសព្វ ដែលគ្រប់គ្រងដោយ លោក ប៊ួយ រតនា ក្នុងរថយន្តសំយ៉ុងមួយគ្រឿង១០ម៉ឺនរៀល និងប៉េអឹម ១០ម៉ឺនរៀលដែរ ក្រៅពីនោះធរថ្លៃជាងនោះតិច ។
ជុំវិញបញ្ហានេះ មិនអាចទំនាក់ទំនងទៅលោក ណុប ណារិទ្ឋិ នាយរងផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានឡើយដោយមិនមានអ្នកលើកទូរសព្ទ័ ។ ដោយលោក ប៊ួយ រតនា ឆ្លើយតបយ៉ាងខ្លីថា ខ្ញុំជាប់មកហូបកាគេនៅភ្នំពេញ សូមអាធ្យាស្រ័យផងជាប់មកកាគេហើយនៅកន្លែងប្រហែលអត់មានអ្នកនៅទេមើលទៅ ព្រោះលោក ណុប ណារិទ្ឋិ គាត់សុំច្បាប់ អត់នៅដែរ ។ ដោយ រដ្ឋា




































