ក្រចេះ៖ អធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយអធិការដ្ឋាននគរបាលស្រុកតំបែរ ចាប់ឃាត់ខ្លួនជនល្មើសម្នាក់ បន្ទាប់ពីធ្វើសកម្មភាព វាយប្រពន្ឋស្លាប់ហើយបានជិះម៉ូតូរត់គេច កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នៅចំណុចភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ប្រភពពីសមត្ថកិច្ចស្រុកឆ្លូងបានអោយដឹងថា ករណីហឹង្សាមួយបានកើតឡើងនៅក្នុងគ្រួសារមួយ រហូតដល់ជនសង្ស័យជាប្តី ប្រើប្រាស់ជើងជ្រូកសំរាប់ដកដែកគោលប្រវែងប្រហែល៧តឹក ត្រូវចំកញ្ជឹកករផ្នែកខាងស្តាំបណ្តាលអោយជនរងគ្រោះជាប្រពន្ឋស្លាប់ ភា្លមៗនៅផ្ទះរបស់ខ្លួន នៅចំណុវដង្ហឹត ភូមិប្រឡាយត្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នៅវេលាម៉ោងប្រហែល១៧និង០៥នាទី យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ។ 
ប្រភពបន្តរថា បន្ទាប់ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើប្រពន្ឋស្លាប់ ក៍បានជិះម៉ូតូរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលស្រុកឆ្លូង សហកាជាមួយនគបាលស្រុកដំបែរ ប្រើពេលប្រមាណជាង២ម៉ោងក៍ធ្វើកាស្ទាក់ចាប់ឃាត់ខ្លួន ។
ជនរងគ្រោះឈ្មោះយ៉ុក ម៉ូច ភេទស្រី អាយុ៥២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុ ដោយឡែកជនសង្ស័យ ឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីសំណុំរឿងចាត់កាទៅតាមនីតិវិធីច្បាប់។ ដោយ រដ្ឋា




































