ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យសកម្មភាពហ្វឹកហាត់យុទ្ធវិធីថ្នាក់កងអនុសេនាតូចវាយសង្គ្រប់ទីតាំងខ្មាំង

0

កំពង់ធំ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងថ្នា់ដឹកនាំ នៃបញ្ជា ការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ  និង ក្រុមយោធាចារ្យ   បានចុះត្រួតពិនិត្យ ការហ្វឹកហាត់យុទ្ធវិធីកងអនុសេនាតូច វាយសង្គ្រប់ទីតាំងខ្មាំង នៅទីតាំងហ្វឹកហ្វឺនវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ការហ្វឹកហាត់ ត្រូវបានផ្តោតលើ របៀបយុទ្ធវិធីវាយសង្គ្រប់  លើទីតំាងប៉ុស្តិ៍ត្រួតពិនិត្យយាមល្បាតរបស់ខ្មាំងដោយប្រើប្រាស់កម្លាំងមួយកងអនុសេនាតូចមានកម្លាំង ២៧នាក់ ដោយទទួលបានជោគជ័យ ក្នុង គោលបំណង គឺដើម្បីដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងសហការការពារឲ្យបាននូវសន្តិភាព សន្តិសុខ  សុវត្ថិភាពសង្គម កំចាត់ចោលនូវជនទាំងឡាយណាដែលបង្កើតនូវបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាព សន្តិសុខសង្គម និងសេចក្ដីសុខសាន្តរបស់ប្រជាជន។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា កងទ័ពត្រូវតែហ្វឹកហ្វឺន ដើម្បីឲ្យមានសមត្ថភាព ប្រសិទ្ធភាពគ្រប់គ្រាន់ ក្នុងភារកិច្ចរបស់ខ្លួន ដូចពាក្យស្លោកមួយឃ្លា បាន ពោល ថា  ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់កាត់បន្ថយការបង្ហូរឈាមនៅលើទីលានប្រយុទ្ឋនៅលើសមរភូមិ ។

ក្នុងនោះ ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់ថា កងកម្លាំងវរៈសេនាតូចលេខ១ ចំនួន១០០នាក់ បានកំពុងដំណើរការវគ្គហ្វឹកហ្វឺនរយៈពេល ២១ថ្ងៃមកហើយ លើផែនការរយៈពេល៤៥  ថ្ងៃ   ដោយបានបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ហើយក្នុងវគ្គហ្វឹកហ្វឺននេះផងដែរ នៅ ពេល ខាងមុខ នឹងមានធ្វើយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ ៣២គីឡូម៉ែត្រដោយប្រើប្រាស់ពេលវេលា ៣ថ្ងៃ ២យប់ នៅតំបន់ព្រៃឡង់ ស្រុកសណ្ដាន់ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តព្រះវិហារ។

ក្នុងឳកាសនេះ ផងដែរ ងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត  ការពារជាតិ សាសនា  ព្រះមហាក្សត្រ  និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើង ពីការបោះឆ្នោតដែលមាន សម្តេចតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ។ដោយ ប៊ុន រដ្ឋា