ស្វាយរៀង៖ លោកហែម សារិទ្ធអភិបាលរងស្រុកស្វាយជ្រំបានថ្លែងទៅកាន់សិស្សានុសិស្សថាក្នុងផ្នត់គំនិតរបស់ខ្មែរយើងតែងតែឲ្យតម្លៃទៅលោកគ្រូ អ្នកគ្រូ គឺជាអ្នកមានគុណ ដែលបានផ្តល់ចំណេះដឹង ការអប់រំ ដល់សិស្សានុសិស្ស តាំងថ្នាក់បឋម រហូតមក។
ការថ្លែងបែបនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបុណ្យរំលឹកគុណគ្រូលើកទី៣ ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ដូន ស និងខួបលើកទី៧០ ទិវាកុមារអន្តរជាតិ១មិថុនា ស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃ លោកនាយកលោកគ្រូ អ្នកគ្រូ លោកស្រីមេឃុំដូនស និងសិស្សានុសិស្សចូលរួមចំនួនប្រមាណ៣០៦ នាក់។
លោកអភិបាលរងស្រុក បានថ្លែងផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ត្រូវមានពេលវេលា ជួយការងារឪពុកម្តាយ ជួយការសង្គម បន្ទាប់ទំនេរពីការសិក្សា ការងារសង្គមមានច្រើនណាស់ដែលយុវជនយើងត្រូវចូលរួមជួយទាំងអស់គ្នា ដូចជាការគោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន បញ្ហាបរិស្ថានជាដើមដែលយើងត្រូវធ្វើការផ្សព្វផ្សាយដល់មហាជនទូទៅឱ្យបានទូលំទូលាយ ដើម្បីចូលរួមអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ពិសេសត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។ ជាងនេះទៅទៀតយើងគ្រប់គ្នាត្រូវគិតថា លោកគ្រូ អ្នកគ្រូគឺជាមាតា បិតា ទី២ របស់យើង គួរគប្បីនាំគ្នាចូលរួមបង្កើតនូវកម្រងអនុស្សាវរីយ៍ល្អៗក្នុងវ័យសិក្សារបស់ខ្លួនដើម្បីទុកជាស្នាដៃគំរូដល់អ្នកជំនាន់ក្រោយយកទៅអនុវត្តបន្តទៀត។
លោកអភិបាលរងស្រុកបានបន្តទៀតថាកម្មវិធីនេះអាចធ្វើអោយអោយសិស្សចេះសាមគ្គីគ្នា លោកគ្រូ អ្នកគ្រូអាចបង្ហាញមនោសញ្ចេតនាជាមួយសិស្សទៀតផង។ បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាវិស័យអប់រំជាវិស័យអាទិភាពមួយដែល ត្រូវយកចិត្តទុកដាក់បំផុត។ប្រាក់ខែគ្រូបង្រៀនក៏បានកើនឡើងជាបន្តបន្ទាប់ទៅតាមផលទុនជាតិ ហើយនឹងបន្តឡើងទៀតនៅបណ្តាឆ្នាំខាងមុនយ់លាងពិតប្រាកដ ។ ពីមុនសាលារៀនមានតិច គ្រូបង្រៀនក៏តិចដែរ ប៉ុន្តែឥឡូវនេះ គ្រូបង្រៀនក៏ច្រើន សាលាក៏ច្រើន សិស្សក៏ច្រើន តើសម័យណា ដែលមានអនុវិទ្យាល័គ្រប់ឃុំដូចសម័យនេះ។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។





































