ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ!

0

ព្រះវិហារ: ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ព្រមជាមួយថ្នាំញៀន១កញ្ចប់ ស្មើ១,៨១ក្រាម ដើម្បើសាកសួរ និងកសាងសុំណុំរឿង ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ កាលពីវេលាម៉ោង១៤.២០នាទី រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

ចំពោះហេតុការណ៍ចុះបង្រ្កាបករណីរក្សាទុក្ខ និងប្រើប្រាស់នូវសារធាតុញៀននេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា រ ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុក នៅចំនុចUTM(466640.4-1574562.5) ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួុត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានឲ្យដឹងដែរថា ជនសង្ស័យដែលកម្លាំងបានឃាត់ខ្លួនមានឈ្មោះ ជា ហុីង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក) ចំនួនកញ្ចប់ ស្មើ១,៨១ក្រាម ទូរស័ព្ទដៃ០១គ្រឿង សាជូរ១កញ្ចប់ និងសម្ភារៈសំរាប់វេចខ្ចប់មួយចំនួនទៀតផងដែរ។

មេបញ្ជាការរងបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កសាងសុំណុំរឿង និងបញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិត្តិវិធីច្បាប់៕សួនលីណា