ខេត្តព្រះសីហនុ៖ ក្រោយនគរបាលសួរចម្លើយជនសង្ស័យ រំលោភសម្លាប់កុមារ២នាក់ចប់
រសៀលថ្ងៃចន្ទថ្ងៃទី ០៣ ខែមិថុនា គ.ស ២០១៩ ក្រុមប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន បានរង់ចាំនៅផ្ទះកន្លែងកើតហេតុករណីរំលោភសម្លាប់កុមារពីរនាក់ ដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងខ្លះទៀតនៅឈររងមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីមើលការធ្វើត្រាប់សកម្មភាពរំលោភសម្លាប់របស់ជនល្មើស ប៉ុន្តែមិនបានដូចការរង់ចាំរបស់ប្រជាព្រលរដ្ឋ ឬក្រុមអ្នកសារព័ត៌ឡើយ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា មិនអាចយកជនសង្ស័យជាឃាតកររំលោភសំលាប់កុមារទាំងពីរនាក់បងប្អូននេះទៅធ្វើត្រាប់បានទេ។មូលហេតុដែលមិនអាចយកទៅធ្វើត្រាប់ដោយសារខ្លាចមិនអាចការពារជនសង្ស័យបានព្រោះមានប្រជាជនមកចោមរោមច្រើនពោរពេញដោយកំហឹងផង។ដូច្នេះសមត្ថកិច្ចសម្រេចបង្ហាញមុខជនសង្ស័យជាឃាតករជូនអ្នកសារព័ត៌មាននិងមហាជនត្រឹមក្នុងរបងនៃបរិវេណស្នងការដ្ឋានប៉ុណ្ណោះ។
លោក ជួន ណារិន្ទ បញ្ជាក់បន្ថែមថា ជនសង្ស័យនេះមានចរិតសាហាវឃោឃៅធ្លាប់និងមានប្រវត្តិចាប់រំលោភកុមារនៅស្រុកភូមិកំណើតនិងធ្លាប់ជាប់គុករឿងរំលោភនារីផងដែរបន្ទាប់មកបានគេចខ្លួនមកធ្វើជាកម្មករនៅខេត្តព្រះសីហនុ ប៉ុន្មានខែមកនេះ។ដោយឡែកប្រពន្ធជនសង្ស័យវិញ បើតាមលោក ជួន ណារិន្ទ បញ្ជាក់ថា តាមការស្រាវជ្រាវបឋម ដូចមិនមានសញ្ញាណាមួយថាបានចូលរួមក្នុងអំពើឃាតកម្មនេះទេ។តែការសម្រេចរត់ទៅតាមប្តីរបស់គាត់ក្រោយមានហេតុការណ៍នេះ លោក ជួន ណារិន្ទ អោយដឹងថា អាចដោយសារតែប្តីគាត់ប្រាប់អោយទៅជាមួយខ្លួនដោយលើកហេតុផលថា មិនអាចរស់នៅខេត្តព្រះសីហនុទៀតបានទេ។
បច្ចុប្បន្ន ជនសង្ស័យគ្រោងនឹងបញ្ជូនទៅតុលាការចាត់ការបន្តនៅពេលស្ថានភាពមហាជនមានភាពស្ងប់ស្ងាត់បន្តិចសិន។
សូមបញ្ជាក់ជូនថាក្រោមកិច្ចសហការរវាង កម្លាំង ជំនាញ ក្រសួងមហាផ្ទៃ សហការ ជាមួយ កម្លាំង មូលដ្ឋាន និង អង្គការ CPU បាន ស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ប្តី ប្រពន្ធ ពាក់ព័ន្ធក់ព័ន្ធករណីរំលោភសម្លាប់ក្មេង២នាក់នេះបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៩ នៅ ចំណុចភូមិគ្រើល ឃុំព្រៃរំដេង ស្រុក មេ សាង ខេត្តព្រៃវែង ។
សូម រំលឹកថាៈ ឃាតកម្មដ៏ ព្រៃផ្សៃនេះបង្កឡើងដោយជនល្មើស ចាប់រំលោភកុមារីអាយុជាង១០ ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំង កុមារី និងកុមារជា ប្អូនអាយុប្រែ ហល ៣ឆ្នាំ ដែល កំពុងដេក នៅក្នុងផ្ទះ ជាមួយ គ្នា ។ កុមា ររង គ្រោះមានឈ្មោះ ផា សុខ លី អាយុ ២ ឆ្នាំ និង កុមារីជាបងមានឈ្មោះ ផា ស្រី ល័ ក្ខ អាយុ១០ ឆ្នាំ ។ក្មេង ប្រុសជាប្អូនបានស្លាប់ ភ្លាមៗ នៅ ក្នុងផ្ទះ ហើយ ក្មេង ស្រី ជា បង ត្រូវ បាន ក្រុម គ្រួសារ ព្យាយាម ដឹក មក សង្គ្រោះ រហូត ដល់ រាជធានី ភ្នំពេញ តែ មិនអាចជួយសង្គ្រោះជីវិត និង បានស្លាប់ បាត់បង់ ជីវិត នៅ លើ រថយន្តវេលាម៉ោង ៨ យប់ ថ្ងៃដដែល នោះ ៕




































