ឧកញ៉ាហេងសំណាងត្រូវបានជាប់ឆ្នោតអណត្តិទី២ ជាប្រធានមណ្ឌលសភាពាណិជ្ជកម្មកំពង់ធំព្រះវិហារ

0

កំពង់ធំៈពិធីបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលកំពង់ធំ ព្រះវិហារ ត្រូវបានរៀបចំឡើង ដោយ គណៈកម្មការរៀបចំបោះឆ្នោត សភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ ព្រះវិហារ អណត្តិទី២ លើកទី១ នៅសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៩។

ពិធីបោះឆ្នោតជ្រើសតាំង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលកំពង់ធំ ព្រះវិហារ ថ្មីក្នុងអណត្តិទី២ ស្ថិតក្រោម អធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះ​ឆ្នោតសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួម សមាជិកគណកម្មការទាំងអស់ វិស័យឯកជន អជីវកម្ម កំពង់ធំ ព្រះវិហារ ក្នុងនោះមានសមាជិកចូលរួមបោះឆ្និតចំនួន ២៨៣នាក់។

ពិធីបោះឆ្នោតត្រូវបានចាប់ផ្តើម ពីម៉ោង ៨.០០នាទី រហូតដល់ម៉ោង៣.០០ ទើបគណៈកម្មការរៀបចំបោះឆ្នោត បានសម្រេចរាប់សន្លឹកឆ្នោត ក្នុងនោះគឺលោកឧញ៉ា ហេង សំណាង ដែលជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលកំពង់ធំ ព្រះវិហារ អណត្តិទី១ ក៏ត្រូវបានសមាជិក ទាំងអស់ជឿជាក់និងទុកចិត្ត ក្នុងការដឹកនាំកន្លងមក និងបានបន្តគាំទ្រឲ្យ លោកឧញ៉ា ហេង សំណាង ដឹកនាំសភាពាណិជ្ជកម្មក្នុងអណត្តទី២ ដែលជាអណត្តិថ្មីក្នុងឆ្នាំ ២០១៩នេះបន្តទៀត ដែលបានជាប់លំដាប់ថ្នាក់លេខរៀងទី១ក្នុងការជាប់ជាប្រធានសភាពាណិ​ជ្ជ​កម្មក្នុងអណត្តទី២នេះ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ឲ្យលោកប្រធានសភាពាណិជ្ជកម្មថ្មី ខិតខំប្រឹងប្រែង គៀងគរអ្នកវិនិយោគទុកនៅក្នុងខេត្តកំពង់ធំ ដែលជាខេត្តមានសក្តានុពល ខ្ពស់ ខាងវិស័យឧស្សាហកម្ម និងរោងចក្រសហគ្រាស  នៅក្នុងខេត្តកំពង់ធំ ឲ្យមានការរីកចំរើន រួមទាំងបាន សំណូមពរឲ្យ សមាជិកសភាពាណិជ្ជកម្មទាំងអស់ សាមគ្គីគ្នា ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងសុំឲ្យមានការបើកកិច្ចប្រជុំឲ្យបានទៀងទាត់ ដើម្បីជ្រោងមតិក្នុងសភាពណិជ្ជកម្មយើង និងជ្រើសលេខា ហិរញ្ញញឹក  និងបង្កើតឲ្យមានការិយាល័យសភាពាណិជ្ជកម្មនៅខេត្តព្រះវិហារ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងការងារ ឲ្យបានរ៉ឹងមាំ។ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមាជិក គណកម្មការ និងក្រុមអាជីវកម្ម ដែលបានរួមសាមគ្គីគ្នា រៀបចំកសាងដឹកនាំ ឲ្យសភាពាណិជ្ជកម្មមណ្ឌល់កំពង់ធំ ព្រះវិហារ អាចដំណើរការប្រកបដោយរលូនរហូតមកដល់ពេលនេះ និងកាន់តែរ៉ឹងមាំនិងទទួលបានការគាំទ្រយ៉ាងច្រើន ក្នុងនោះឯកឧត្តម ម៉ៅ ថូរ៉ា ក៏បានណែនាំឲ្យ ប្រធានថ្មី និងសមាជិកបង្កើនការ ទំនាក់ទំនងធ្វើការ រួមគ្នា ពិភាគក្សាគ្នា ក្នុងអង្គប្រជុំឲ្យបានញឹកញាប់ និងជម្រុញឲ្យមានការទំនាក់ទំនងអ្នកវិនិយោគចូលរួមអភិវឌ្ឍន៍ក្នុងខេត្តទាំងពីរ ដើម្បីបង្កើននូវការងារដល់ប្រជាពលរដ្ឋ ។  ដោយ  ប៊ុន រដ្ឋា