រដ្ឋបាលខេត្តព្រះសីហនុ ពង្រឹងវិធានការច្បាប់ដោយតម្រូវអោយសំណង់រំលោភចំណីផ្លូវសាធារណៈត្រូវតែរុះរើចេញវិញ

0

ខេត្តព្រះសីហនុនៅ ព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩ ក្រុមការងារចំរុះដឹកនាំដោយលោក លី ចិត្តនិយម ប្រធានសេដ្ឋកិច្ចនៃសាលាខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យកាសាងសង់សំណង់នានាក្នុងក្រុងព្រះសីហនុដើម្បីធានាថាសំណង់ទាំងអស់ដែលបានសង់មានរបៀបរៀប។

ជាក់ស្តែងសម្រាប់ព្រឹកនេះក្រុមការងារបានចុះណែនាំម្ចាស់ការដ្ឋានដែលបានសាងសង់សំណង់រំលោភលើចំណីផ្លូវចំនួន៣ទីតាំង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

បើតាម លោក លី ចិត្តនិយម បញ្ជាក់ថា សំណង់ដែលបានសង់រំលោភចំណីផ្លូវត្រូវតែរុះរើចេញវិញ បើមិនរុះរើទេក្រុមការងារនឹងចាត់វិធានការតាមនីតិវិធី។
លោក លី ចិត្តនិយម អោយដឹងទៀតថា រដ្ឋបាលខេត្តសូមគាំទ្រនិងលើកទឹកចិត្តចំពោះការវិនិយោគស្របច្បាប់។ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោកសូមអំពាវនាវដល់ម្ចាស់ការដ្ឋានសំណង់់ទាំងអស់ត្រូវចូលរួមគោរពច្បាប់ដើម្បីចៀងវាងការខូចខាតបាត់បង់ផលប្រយោជន៍នៅពេលអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តតាមច្បាប់។

គូរបញ្ជាក់ថាស្ថានភាពសំណង់នៅក្រុងព្រះសីហនុ សព្វថ្ងៃនេះ មានសភាពរីកដុះដាលខ្លាំងគួរអោយកត់សំគាល់។តាមរយៈការវិនិយោគលើវិស័យសំណង់នេះបានធ្វើអោយខេត្តព្រះសីហនុ មានការប្រែមុខមាត់ថ្មី រីឯជីវភាពប្រជាជនក៏បានប្រសើរឡើងជាលំដាប់ គួរជាទីមោទនៈ។ បើទោះជាមានសំណង់មួយចំនួនតូចមិនទាន់បានអនុវត្តត្រឹមត្រូវតាមច្បាប់នៅលឡើយក្តី។តែយ៉ាងណាបញ្ហាប្រឈមខ្លះៗនេះអាជ្ញាធរនិងមន្រ្តីជំនាញកំពុងតាមតម្រង់ទិសណែនាំនិងមានវិធានការរដ្ឋបាលជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាអោយម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវចូលរួមគោរពច្បាប់អោយបានត្រឹមត្រូវ៕