​ខ្យល់ព្យុះ​កម្លាំង​ខ្លាំង​វាយប្រហារ ភាគខាងត្បូង​កោះ​អូ​គី​ណា​វ៉ា​

0

​ ​ខ្យល់ព្យុះ​មាន​កម្លាំង​ខ្យល់​ខ្លាំង អម ដោយ​ភ្លៀង​ផង​បានធ្វើ​ដំណើរ​ឆ្ពោះទៅ កាន់​ភាគខាងត្បូង​កោះ​អូ​គី​ណា​វ៉ា របស់ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៤​ធ្វើឱ្យមាន​ក្ដីបារម្ភ​ជាខ្លាំង ខណៈដែល​ទីភ្នាក់ងារ​អាកាសធាតុ​បាន ព្រមាន​អ្នកស្រុក​កុំឱ្យ​ធ្វើដំណើរ​ទៅណា ឆ្ងាយ​ពី​លំនៅឋាន ។​ ​ខ្យល់ព្យុះ​ដែលមាន​ឈ្មោះថា​Neoguri មាន​ល្បឿន​បក់​២៧០​គីឡូម៉ែត្រ​ក្នុង​មួយ ម៉ោង​ត្រូវ​រំពឹងថា នឹង​បក់បោក​ទៅលើ តំបន់​ខ្ពង់រាប​ត្រូ​ពិ​កនៅ​ថ្ងៃ​អង្គារ និង​បន្ដ ដល់​ថ្ងៃ​ពុធ នេះ​បើ​យោងតាម​ទីភ្នាក់ងារ អាកាសធាតុ​ជប៉ុន ។​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ខ្យល់ព្យុះ​នេះ​មាន ល្បឿន​៣០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បក់បោក​នៅ​ភាគខាងត្បូង​កោះ​អូ​គី​ណា​វ៉ា ដែល​នៅ​ទីនោះ​ទីភ្នាក់ងារ​អាកាសធាតុ បាន​ព្រមាន​ដល់​ពលរដ្ឋ​កុំ​ព្យាយាម​ចាក ចេញពី​លំ​នោ​

ឋាន ។ ​មន្ដ្រី​ភ្នាក់ងារ​ឧតុនិយម​បាន​ថ្លែង ក្នុង​សេចក្ដី​សង្ខេប​ព័ត៌មាន​ថា “​សូម មេ​ត្ដា​ប្រុងប្រយ័ត្ន សូម​មេ​ត្ដា​ស្នាក់នៅ ក្នុងផ្ទះ ចៀសវាង​ការប្រកប​ការងារ​នៅ ខាងក្រៅ​ផ្ទះ និង​ការធ្វើដំណើរ​ដែល​ពុំ​សូវ ចាំបាច់​” ។ ខ្យល់ព្យុះ​នេះ​អាច​បក់បោក ខ្លាំង និង​បង្ក​ឱ្យ​រលក​សមុទ្រ​កើនឡើង​។​ ​ប្រភព​បន្ដទៀតថា ខ្យល់ព្យុះ​នេះ​ធ្វើ ដំណើរ​កាន់តែ​ជិត​ដល់​កោះ​អូ​គី​ណា​វ៉ា វា មាន​កម្លាំង​ខ្យល់​ខ្លាំង បង្កឱ្យមាន​រលក់ សមុទ្រ​កើនឡើង​ខ្ពស់​…​ហើយ​នៅ​កន្លែង ខ្លះទៀត ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ ។​