អាជ្ញាធរ ស្រុកដំ ណាក់ច ង្អើរ បានយកគ្រឿងចក្រ កាយ ដីកំ ណត់ធ្វើ ព្រំព្រលាន យន្តហោះ វាល វង្ស ចាស់

0

ខេត្តកែប ៖ អាជ្ញាធរ ស្រុកដំ ណាក់ច ង្អើរ បានយកគ្រឿងចក្រ កាយ ដីកំ ណត់ធ្វើ ព្រំព្រលាន យន្តហោះ វាល វង្ស ចាស់ ដែលស្ថិត ក្នុងភូមិភ្នំលាវ ឃុំ ពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ត កែប។

ការជីកកាយដី ធ្វើព្រំ របស់អាជ្ញាធរ ខាងលើនេះ ដោយចំណុចខ្លះ បាន ប៉ះ ពាល់ចូលដី ប្រជា ពលរដ្ឋកាន់ កាប់ ដោយឡែក នៅថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០១៩នេះ ត្រូវបានផ្ទុះ ការតវ៉ា ពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើន គ្រួសារ មករារាំង មិន ឲ្យ គ្រឿង ចក្រកាយ ដីរបស់ពួកគាត់។

តាមការអះអាង របស់អ្នកស្រី គាត មួយ ប្រជាពលរដ្ឋ ក្នុងចំណោម ប្រ ជាពលរដ្ឋ តវ៉ាផ្សេងទៀត បាន បញ្ជា ក់ ឲ្យក្រុម អ្នកសារព័តមាន ដឹងថា រូបគាត់ ជាប្រជាពលរដ្ឋ រស់នៅក្នុង ភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ ចង្អើរ ខេត្តកែប  ហើយ លោកស្រី បានកាន់កាប់ដី នៅជាប់ ព្រលាន យន្ត ហោះ វាលវង្សចាស់នេះ តាំង ពីឆ្នាំ ២០០០មកម្ល៉េះ ហើយ អ្នកស្រី បាន ដាំណាំ និង គ្រប់គ្រងកន្លង មក គ្មាន បុគ្គលមក ជំទាស់នឹង ការកាន់ កាប់នេះឡើយ។

អ្នកស្រីបាន បន្តថា វាពិត ជាអយុត្តិ ធម៌ ណាស់សម្រាប់ អ្នកស្រី ចំណែក ដីគេផ្សេង ដែលមានរបង នៅក្បែរគ្នា គេមាន ប័ណ្ណអស់ទៅហើយ ដោយ ឡែកដីអ្នកស្រី អាជ្ញាធរ និង ជំនាញ មិនចេញប័ណ្ណកម្មសិទ្ធិឲ្យទេ។

ពលរដ្ឋម្នាក់ទៀត មាន ឈ្មោះ តាន់ មី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា ក៏មាន វាសនាមិនខុស ពីអ្នកស្រី គាត មួយ ប៉ុន្មានដែរ គឺត្រូវ បានអាជ្ញាធរ ជំនាញចេញមិន ប័ណ្ណ កម្មសិទ្ធិឲ្យដែរ។

លោក ស្រី គឹម ចន្នី អភិបាល ស្រុក ដំណាក់ចង្អើរ បានបញ្ជាក់ប្រាប់ អ្នក កាសែត តាមទូរស័ព្ទ នៅល្ងាច ថ្ងៃដ ដែល នេះថា ដីដែល ប្រជាពលរដ្ឋ ចេញមុខមក តវ៉ាខាងលើ គឺជាដី កម្ម សិទ្ធិរបស់រដ្ឋ ដែលមាន ប្រមាណ ជាង ៧០ហិកតា ដែល មានពលរដ្ឋ កាន់កាប់ដី ក្នុងព្រលាន យន្តហោះ ចាស់ មានចំនួន៥៨គ្រួសារ និង ក្រៅ ព្រលាន ចំនួន៥៨ គ្រួសារដែរ តែ ក្រោយមក ក្រុមហ៊ុន អាកាសចរណ៍ មិន បានអភិវឌ្ឍន៍ ចេញជា រូបរាង ទី តាំងខាងលើ ត្រូវបានគ្រប់គ្រងដោយ រដ្ឋបាលខេត្ត ក៏ប៉ុន្តែ ចំណុច ខ្លះ អា ជ្ញាធរ បានកាត់ហ្វៀល វាស់វែង ជូន ពួកគាត់ រួចអស់ទៅហើយ អ្វីដែល នៅ សេសសល់ អាជ្ញាធរ បានកាយ ជា ព្រំដើម្បីកំណត់ ទីតាំងដីរបស់រដ្ឋ ឲ្យ បានច្បាស់លាស់ លោក ស្រី អ ភិបាលស្រុក បានបញ្ជាថាពួកគាត់ មិនគួ មកតវ៉ា បែបនេះទេ។

សូមបញ្ជាក់ថា ទាក់ទិន និងរឿងកា យ ដីធ្វើព្រំនេះ អាជ្ញាធរ មានដំ ណោះស្រាយ ណាមួយ បានសម ស្របទៅតាម នឹង សេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ ពីព្រោះ ដីព្រ លាន យន្តហោះ មួយនេះ ខាង អជ្ញា ធរ ខេត្ត បានមានគម្រោង ឲ្យក្រុម ហ៊ុនមួយ ធ្វើការអភិវឌ្យន៍ ប៉ុន្តែ មិន ទាន់ចេញ ជាហេតុផល នៅឡើយ។